នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីពិធីជប់លៀងអន្តរជាតិក្នុងកាសបុណ្យជាតិ

នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីពិធីជប់លៀងអន្តរជាតិក្នុងកាសបុណ្យជាតិ - ảnh 1
នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីពិធីជប់លៀងអន្តរជាតិក្នុងកាសបុណ្យជាតិ

(VOV)_​ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៧១ទិវាបុណ្យជាតិ ​សាធារណរដ្ឋ 
សង្គមនិយមវៀតណាម នារសៀលថ្ងៃទី៣១សីហា នៅមជ្ឈ​មណ្ឌលសន្និសីទអន្តរជាតិ រដ្ឋ
ធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc និងភរិយាបាន
អញ្ជើញជាអធិបតី ពិធីជប់លៀងជូនចំពោះ​ឯកអគ្គ​រដ្ឋទូត​ ប្រធានស្ថាប័នអន្តរជាតិ
ប្រចាំនៅវៀតណាម។​ថ្លែងមតិនៅទីនេះ ​នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc
 បានសង្កត់ធ្ងន់ថា៖​ វៀតណាម​បន្ត​គោលមាគា៍កិច្ចកាបរទេសឯករាជ្យម្ចាស់ការ សន្តិ
ភាព សហប្រតិបត្តិការ ជាមិត្ត​និងដៃគូទំនុកទុកចិត្ត សមាជិកមានការទទួលខុសត្រូវ
របស់សហគមន៍អន្តរជាតិ។ នាយករដ្ឋមន្ត្រី ​ លោក Nguyen Xuan Phuc បានថ្លែងថា៖

          “ ខ្ញុំមានគោលបំណងថា៖ក្នុងតួនាទីជាដំណាងរបស់ប្រទេស និងស្ថាប័ន​អន្តរ
ជាតិនានា នឹងពង្រីកតួនាទីពិសេស ការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់ខ្លួន ដើម្បី
នាំប្រទេសជាតិយើងខិតជិតគ្នាថែមទៀត ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍សម្បូរ
រុងរឿង។ ខ្ញុំជឿជាក់ថា៖ មិត្តនិងគ្រួសារនឹងមានរយៈពេលរស់នៅ និងធ្វើការនៅទី
នេះ នឹងមានអនុស្សាវរីយ៍ល្អជាច្រើនចំពោះមនុស្ស និងទឹកដីវៀតណាម។”

          តាងនាមអោយបណ្ដាភ្ញៀវអន្តរជាតិ លោក El Houcine Fardani ប្រធានអង្គ
ទូត បានអោយដឹងថា៖

          “ ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ប្រកបដោយជោគជ័យរបស់​វៀត
ណាមនេះ ជាបទពិសោធន៍និងប្រភពលើកទឹកចិត្តចំពោះប្រទេសកំពុងអភិវឌ្ឍន៍​
ផ្សេងៗទៀត។ ដោយគោលនយោបាយកិច្ចការបរទសឯករាជ្យពហុទិស​ភាវូបនីយកម្ម 
 ពហុបែបភាវូបនីយកម្មទំនាក់ទំនង វៀតណាមដើរតួនាទីសកម្ម​ក្នុងតំបន់ និងលើ
ឆាកអន្តរជាតិ រួមចំណែករក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់និង​អន្តរជាតិ៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ