នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីសន្និសីទជំរុញវិនិយោគនិងផ្សព្វផ្សាយទេសចណ៍ខេត្ត Lai Chau
|
នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីសន្និសីទជំរុញវិនិយោគនិងផ្សព្វផ្សាយទេសចណ៍ខេត្ត Lai Chau |
(VOV)_ថ្លែងមតិនៅក្នុងសន្និសីទ នាព្រឹកថ្ងៃទី២៣មេសា នៅខេត្ត Lai Chau
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ Lai Chau
មានសក្ដានុភាពជាច្រើនអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច។ទន្ទឹមនឹងនោះ ខេត្ត ក៏មានផលិត
ផលវប្បធម៌ដ៏វិសេសវិសាល របស់ជនជាតិផ្សេងៗ និងមានរមណីដ្ឋានធម្មជាតិស្អាត
អាចរួមសហការជាមួយគ្នាដើម្បីអភិវឌ្ឍន៍ទេសចរ។
ស្ដីអំពីបណ្ដាប្រការត្រូវធ្វើភ្លាមនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានបញ្ជាណែនាំខេត្ត Lai Chau ត្រូវសកម្មកែទម្រង់រដ្ឋបាល បង្កើតបរិយាកាសវិនិ
យោគ អាជីវកម្មប្រកបដោយងាយស្រួល៖
“ យើងត្រូវបន្តកែទម្រង់រដ្ឋបាលអោយបានល្អប្រសើរថែមទៀត បង្កើតបរិយា
កាសវិនិយោគទូលាយជាង បង្កលក្ខណះងាយស្រួលជាងសំរាប់អង្គភាពអាជីវកម្ម។
Lai Chau ត្រូវយកចិត្តទុកដាក់ថែមទៀតចំពោះផលប្រយោជន៍របស់វិនិយោគិន
ដូចជាផលប្រយោជន៍របស់ខ្លួន៕”