នាយករដ្ឋមន្ត្រីអញ្ជើញទៅត្រួតពិនិត្យនិងបញ្ជាណែនាំការជំនះពុះពារលើផលវិបាកដោយព្យុះទឹកជំនន់នៅភាគកណ្តាល

(VOVWORLD) -អញ្ជើញទៅត្រួតពិនិត្យស្ថានភាពខូចខាតដោយខ្យល់ព្យុះ Doksuri បណ្តាល មក នាព្រឹកថ្ងៃទី១៦កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទៅពិនិត្យនៅសាលាបឋមសិក្សានិងសាលាវិទ្យាល័យនៅឃំ Ky Anh  ទីរួមខេត្ត Ky Anh ។
នាយករដ្ឋមន្ត្រីអញ្ជើញទៅត្រួតពិនិត្យនិងបញ្ជាណែនាំការជំនះពុះពារលើផលវិបាកដោយព្យុះទឹកជំនន់នៅភាគកណ្តាល - ảnh 1

នាយករដ្ឋមន្ត្រីអញ្ជើញទៅត្រួតពិនិត្យនិងបញ្ជាណែនាំការជំនះពុះពារលើផលវិបាកដោយព្យុះទឹកជំនន់នៅភាគកណ្តាល

នេះជាសាលារៀនដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖

        “ត្រូវប្រមូលផ្តុំកម្លាំងដើម្បីប្រក់ដំបូលផ្ទះជូនប្រជាជន ជួសជុលសា លារៀនដែលរបើកដំបូលនិងខូចខាត។ ទាំងអស់នេះជាការងារសំខាន់ កុំទុកឲ្យប្រជាជនរស់ នៅក្នុងស្ថានភាពលំបាក។ ម្យ៉ាងវិញទៀត ត្រូវបោះសំអាតបរិស្ថាន ធានាឲ្យមាន អគ្គិសនី ទឹកដើម្បីសិក្សានុសិស្សបានចូលរៀនធម្មតា”។

        មុននោះ នារសៀលថ្ងៃទី១៥កញ្ញា ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Binh នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញមានអនុសាសន៍ថា៖

        “យល់ព្រមដោះស្រាយអង្ករ៣ពាន់តោនសម្រាប់ជួយប្រជាជនក្រោយព្យុះ។ យល់ព្រមប្រគល់ឲ្យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដោះស្រាយពួជស្រូវ និង បន្លែបន្ទាន់ឲ្យខេត្តQuang Binh ដើម្បីជួយប្រជាកសិកនារដូវខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ