នាយករដ្ឋមន្ត្រីអ៊ីតាលីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -  នាថ្ងៃទី ៥ ខែមិថុនា នាយករដ្ឋមន្ត្រី អ៊ីតាលី លោក Giuseppe Conte បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែមិថុនា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc ។

នាយករដ្ឋមន្ត្រីអ៊ីតាលីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1នាយករដ្ឋមត្ត្រីអ៊ីតាលី លោក Giuseppe Conte (រូបថតៈ AP) 

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលនេះរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte សំដៅជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលីក្នុងវិស័យនយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ  ការគ្រប់គ្រងទឹក បញ្ហាកសិកម្ម វប្បធម៌ អប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា រួមទាំងទេសចរណ៍ផងដែរ។ លើសពីនេះទៅទៀត គឺជំរុញកិច្ចសហប្រតិ បត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាពហុភាគី ក៏ដូចជា ផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ