នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseny Yatseniuk បានដាក់ពាក្យលាលែងពីដំណែង
|
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseny Yatseniuk បានដាក់ពាក្យលាលែងពីដំណែង (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ កក្កដា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseny Yatseniuk បានដាក់ពាក្យលាលែងពីដំណែងជូនរដ្ឋសភានៃប្រទេសនេះបន្ទាប់ពីលោកបាន រិះគន់បណ្ដាអ្នកនយោបាយដែលមិនអាចអនុម័តលើច្បាប់ថាមពលនិងថវិការដ្ឋសំដៅ បង្កើនការផ្តល់ហិរញ្ញវត្ថុសំរាប់កងទ័ពរដ្ឋាភិបាលអ៊ុយក្រែន។ ថ្លែងមតិនៅរដ្ឋសភា
លោក Yatseniuk បានប្រកាសថា៖ ការលាលែងពីដំណែងរបស់លោកទាក់ទិកដល់ ការបែកបាកនៃសម្ព័ន្ធភាពកាន់អំណាច (ការជ្រើសរើសអឺរ៉ុប) និងការរារាំងការផ្តើម
គំនិតរបស់រដ្ឋាភិបាល។ មុននោះ សម្ព័ន្ធភាពកាន់អំណាច “ការជ្រើសរើសអឺរ៉ុប” នៅរដ្ឋសភាអ៊ុយក្រែនត្រូវបានរំសាយជាផ្លូវការ។ កាយវិការនេះត្រូវបានចាត់ទុកនឹង
បើកផ្លូវដើម្បីប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko រៀបចំការបោះឆ្នោត
មុនកាលកំណត់នាខែសីហាខាងមុខនៅប្រទេសអឺរ៉ុបខាងកើតនេះ។ នាថ្ងៃដ៏ដែល
គណៈបក្ស Svoboda តាមទិសជាតិនិយមនិងគណៈបក្ស Udar របស់តីតកីឡាករ
ប្រដាល់សកល Vitaly Klitchko ក៏បានប្រកាសចាកចេញពីសម្ព័ន្ធភាពពោលខាង
លើ។ តាមរដ្ឋធម្មនុញ្ញអ៊ុយក្រែនរដ្ឋសភានៃប្រទេសនេះមានរយៈពេល៣០ថ្ងៃ
ដើម្បីបង្កើតសម្ព័ន្ធភាពថ្មីមួយ។ក្នុងករណីការខំប្រឹងប្រែងនេះទទួលបរាជ័យ
ប្រធានាធិបតីអាចរំសាយរដ្ឋសភានិងស្នើរដំណើរ ការបោះឆ្នោតថ្មីមួយ៕