នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Nuri al-Maliki បានប្រកាសលាលែងពីដំណែង
|
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Nuri al-Maliki បានប្រកាសលាលែងពីដំណែង (Image: VNA) |
(VOVworld) – ចំពោះមុខការដាក់សម្ពាធនៅក្នុងនិងក្រៅប្រទេស នាយករដ្ឋមន្ត្រី
អ៊ីរ៉ាក់ លោក Nuri al-Maliki បានប្រកាសលាលែងពីដំណែង នាថ្ងៃទី ១៤ សីហា
និងសម្តែង ការគាំទ្រអនុប្រធានរដ្ឋសភានៃប្រទេសនេះ លោក Haidar al-Abadi
ដែលត្រូវបាន ជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីថ្មី។ សេចក្តីសម្រេចរបស់លោក
Al-Maliki ត្រូវបានចាត់ទុកនឹងបន្ធូស្រាលភាពតានតឹងនយោបាយនៅអ៊ីរ៉ាក់ក្នុង
កាលៈទេសៈពួកឧទ្ទាមជាជនឥស្លាម Sunni កំពុងរីករាលដាលយ៉ាងខ្លាំងក្លា។ ថ្លែមតិនៅកាណាល់ទូរទស្សន៍ជាតិ នាយករដ្ឋមន្ត្រី al-Maliki បានសង្កត់ធ្ងន់ថា៖ ទោះបីជាអយុត្តិធម៌ក្តី ប៉ុន្តែ លោកមិនចង់ ក្លាយទៅជាមូលហេតុបង្កភាពតាន
តឹងនៅអ៊ីរ៉ាក់ទេ។ ក្នុងពេលនោះ នាថ្ងៃទី ១៣ សីហា អ.ស.ប. បានប្រកាស
ស្ថានភាពគ្រោះអាសន្តនៅកំរិតខ្ពស់បំផុតចំពោះវិបត្តិមនុស្សធម៌នៅប្រទេស
នេះ ក្នុងកាលៈទេសៈ ពួកឧទ្ទាមនៃរដ្ឋឥស្លាម (IS) វាយប្រហារយ៉ាងសាហាវ
នៅតំបន់ខាងជើងនិងខាងលិចនៃប្រទេសនេះដែលធ្វើឲ្យប្រជាជនរាប់ពាន់នាក់
ត្រូវភៀសខ្លួន។ បេសកជនពិសេសរបស់ អ.ស.ប. លោក Nikolay Mladenov
បានបញ្ជាក់ថា៖អ.ស.ប.នឹងផ្តល់ជំនួយខាងស្បៀងអាហារនិងហិរញ្ញវត្ថុថែម
ទៀតដើម្បីឆ្លើយតបនឹង តម្រូវការនៃជនភៀសខ្លួន៕