នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ស្នើលុបបំបាត់លទ្ធផលនៃការបោះប្រជាមតិរបស់ជន Kurd
(VOVWORLD) - នាថ្ងៃទី ២៧ កញ្ញា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានស្នើលុបបំបាត់លទ្ធផលនៃការបោះឆ្នោតនាថ្ងៃទី ២៥ កញ្ញា កន្លងទៅស្តីអំពី ឯករាជ្យសំរាប់តំបន់ស្វ័យ័តនៃជនជាតិ Kurd នៅប៉ែកខាងជើងប្រទេសនេះ។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ស្នើលុបបំបាត់លទ្ធផលនៃការបោះប្រជាមតិរបស់ជន Kurd |
(VOVworld) – នាថ្ងៃទី ២៧ កញ្ញា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានស្នើលុបបំបាត់លទ្ធផលនៃការបោះឆ្នោតនាថ្ងៃទី ២៥ កញ្ញា កន្លងទៅស្តីអំពី ឯករាជ្យសំរាប់តំបន់ស្វ័យ័តនៃជនជាតិ Kurd នៅប៉ែកខាងជើងប្រទេសនេះ។ លោក al-Abadi បានឲ្យដឹងថែមទៀតថា៖ រដ្ឋាភិបាលអ៊ីរ៉ាក់នឹងគ្មានពេលណាដំណើរការចរចារ អំពីលទ្ធផលនៃការបោះប្រជាមតិនេះឡើយព្រមទាំងអះអាងថា៖ នឹងអនុវត្តច្បាប់អ៊ីរ៉ាក់នៅតំបន់ស្វ័យ័តរបស់ជន Kurd ទាំងមូលតាមរដ្ឋធម្មនុញ្ញ។ ការបោះប្រជាមតិនេះក៏ប្រឈមមុខនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងរបស់សហគមន៍អន្តរជាតិផងដែរ។ ក្រុមស្រាវជ្រាវវិបត្តិអន្តរជាតិ (ICG) បានបញ្ជាក់ថា៖ ការបោះប្រជាមតិអំពីឯករាជ្យនឹងមិនអាចជួយតំបន់ស្វ័យ័តរបស់ជនជាតិ Kurd ក្លាយទៅជារដ្ឋឯករាជ្យមួយទេ ទោះជាលទ្ធផលនៃការបោះឆ្នោតប្រែក្លាយអ្វីណាក៏ដោយដោយសារព្រឹត្តិការណ៍នេះមានចរិតលក្ខណៈពិគ្រោះយោបល់និងមិនចាប់បង្ខំខាងគត្តិយុត្តិទេ។ នាថ្ងៃទី ២៧ កញ្ញា រុស្ស៊ីបានព្រមានអ៊ីរ៉ាក់និងសហគមន៍ជនជាតិ Kurd កុំបណ្តាលឲ្យអស្ថិរភាពតំបន់មជ្ឈឹមបូព៌ារបន្ទាប់ពីការបោះប្រជាមតិនេះព្រមទាំងលើកទឹកចិត្តភាគីទាំងពីរជួបសន្ទនាដើម្បីស្វែងរកដំណោះស្រាយក្នុងក្របខ័ណ្ឌរដ្ឋអ៊ីរ៉ាក់តែមួយ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសបារាំង លោក Jeans-Yves le Drian ក៏បានព្រមានសហគមន៍ជន Kurd នៅអ៊ីរ៉ាក់ថា៖ ការប្រកាសឯករាជ្យអាចផ្ទុះឡើងវិបត្តិថ្មីមួយនៅអ៊ីរ៉ាក់ ជាពិសេសក្នុងកាលៈទេសៈអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុងទទួលបរាជ័យនៅប្រទេសនេះ។ ប៉ុន្តែលោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់គប្បីប្រគល់សិទ្ធិស្វ័យ័តថែមទៀតសំរាប់ជនជាតិ Kurd ដើម្បីគេអាចចូលរួមសកម្មថែមទៀតក្នុងការស្តារឡើងវិញនិងដំណើរបង្របបង្រួមប្រទេសជាតិ។ ក្នុងពេលនោះ អ៊ីរ៉ង់និងទួរគីប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាការបោះប្រជាមតិនៅអ៊ីរ៉ាក់ដោយសារព្រួយបារម្ភថា៖ ទង្វើនេះនឹងបង្ករលកបែកបាកក្នុងប្រទេសនានាដែលមានជនជាតិ Kurd រស់នៅ។ ទាក់ទិនដល់បញ្ហានេះ បណ្ដាក្រុមហ៊ុនអាកាសចរណ៍របស់ទួរគីលីបង់អេហ្ស៊ីប Jordan និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួមនាថ្ងៃទី ២៧ កញ្ញា បានប្រកាសបញ្ឈប់រាល់ជើងហោះហើរទៅវិញទៅមកតំបន់ជនជាតិ Kurd នៅប៉ែកខាងជើងអ៊ីរ៉ាក់បន្ទាប់ពីរដ្ឋអំណាច Bagdad គំរាមកំហែងនឹងហាមឃាត់រាល់ជើងហោះហើរអន្តរជាតិទៅកាន់និងមកដល់ព្រលានយន្តហោះអន្តរជាតិ Arbil និងទីក្រុង Sulaimaniyah របស់ជន Kurd ចាប់ពីថ្ងៃទី ២៩ កញ្ញា ដល់ពេលណារដ្ឋាភិបាលអ៊ីរ៉ាក់ដណ្តើមសិទ្ធិត្រួតត្រាបណ្ដាព្រលានយន្តហោះទាំងនេះ៕