នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់អំពាវនាវសហគមន៍អន្តរជាតិទប់ទល់នឹងការគំរាមកំហែង ISIL

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់អំពាវនាវសហគមន៍អន្តរជាតិទប់ទល់នឹងការគំរាមកំហែង ISIL - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Nuri al Maliki (vietnamplus.vn)

        Vovworld-នាថ្ងៃទី២៣មិថុនានៅការចរចារជាមួយរដ្ឋមន្ត្រីការបរទេស​អាមេរិក​
លោក John Kerry ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ នាយករដ្ឋ​មន្ត្រី​អ៊ីរ៉ាក់
លោក Nuri al Maliki បានលើកច្បាស់ថា យុទ្ធនាការវាយប្រហាររបស់​ជនប៉ះបោរ
Sunni ចំណុះអង្គការរដ្ឋឥស្លាមអ៊ីរ៉ាក់និងដំបន់ Levant (ISIL) មិន​ត្រឹមតែជាការ
គំរាមកំហែងចំពោះសន្តិសុខរបស់អ៊ីរ៉ាក់ទេ ថែមទាំងគំរាម​កំហែង​ដល់សន្តិភាព
ក្នុងដំបន់និងពិភពលោកទៀតផង។ នាយករដ្ឋមន្ត្រី Maliki បាន​អំពាវនាវសហគមន៍
អន្តរជាតិ ពិសេសគឺប្រទេសក្នុងដំបន់ទប់ទល់នឹងការគំរាម​កំហែងយ៉ាងម៉ត់ចត់។
រីឯលោក Kerry បានរំលឹកឡើងវិញកិច្ចសន្យារបស់​អាមេរិក​ការពារសន្តិសុខនិង
ឯករាជ្យរបស់អ៊ីរ៉ាក់ ក៏ដូចជាគាំទ្រប្រទេសនេះ​ក្នុង​សង្គ្រាមប្រឆាំងភេរវកម្ម។ រដ្ឋមន្ត្រី
ការបរទេសអាមេរិកបានឯកភាពថា ISIL ជា​ការ​គំរាមកំហែងចំពោះអ៊ីរ៉ាក់ក៏ដូចជា
ដំបន់និងពិភពលោក។

        នាថ្ងៃដ៏ដែល ក្នុងសេចក្តីប្រកាសរបស់អ្នកនាំពាក្យសន្តិសុខរបស់​នាយករដ្ឋមន្ត្រី
Maliki បានឲ្យដឹងថា ទាហានអ៊ីរ៉ាក់រាប់រយនាក់ត្រូវជន​ប៉ះបោរ​សម្លាប់ក្នុងការវាយ
ប្រហារដ៏ធំដណ្ដើមការត្រួតពិនិត្យបណ្ដាដំបន់របស់អ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ