នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ចាប់ផ្តើមអនុវត្តកិច្ចចរចារបង្កើតរដ្ឋាភិបាលចម្រុះ
(VOVWORLD) -នាថ្ងៃទី១៨តុលា អធិការបតី អាល្លឺម៉ង់ លោកស្រី Angela Markel តំណាងឲ្យ គណៈបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ គ្រីស្ទ សាសនា (CDU) រួមជាមួយគណៈ បក្សសម្ព័ន្ធភាពសង្គម គ្រីស្ទសាសនា (CSU) បានជួបសន្ទ នា ដោយឡែកជាមួយគណៈបក្សតូចចំនួនពីរ គឺគណៈបក្សប្រជាធិបតេយ្យសេរី (FDP) និង គណៈបក្សបៃតង ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលចម្រុះមួយ។
អធិការបតី អាល្លឺម៉ង់ លោកស្រី Angela Markel (រូបថតៈ TTXVN) |
ជំនួបដំបូងរវាងអធិបការបតីអាល្លឺម៉ង់ លោកស្រី Markel ជាមួយថ្នាក់ដឹកនាំគណៈ បក្ស CSU និង FDP ត្រូវបានចាត់ទុកថា សកម្មនិងមានចរិតលក្ខណៈស្ថាបនា ។ ភាគីទាំងពីរក៏បានពិភាក្សាមតិ បង្រួញគម្លាត ដើម្បី ផ្តោតលើការព្រមព្រៀង គ្នាលើបណ្ហាសំខាន់មួយចំនួន លើគោលនយោ បាយអន្តោប្រវេសន៍ ទៅដល់ បញ្ហាសហភាពអឺរ៉ុប (EU) និងគោលន យោបាយបរិស្ថានជាដើម៕