នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ធ្វើទស្សនកិច្ចនៅប្រទេស អាហ្វ្រិកចំនួន ៣

(VOVWORLD) -អធិការបតីអាល្លឺម៉ង់ លោកស្រី Angela នឹងមានជំនួបដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងបី៖ Burkina Faso    Mali  និង Niger ព្រមទាំងចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃប្រទេសចំនួន ៥ នៃតំបន់ Sahel នៅ Ougadougou, Burkina Faso។
នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ធ្វើទស្សនកិច្ចនៅប្រទេស អាហ្វ្រិកចំនួន ៣ - ảnh 1 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ (រូបថត: THX / TTXVN)

នាល្ងាចថ្ងៃទី ៣០ ខែមេសា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានចាកចេញពីរដ្ឋធានីប៊ែកឡាំង ចាប់ផ្ដើមធ្វើទស្សនកិច្ចរយៈពេល ៣ ថ្ងៃទៅកាន់ប្រទេស អាហ្វ្រិកចំនួន ៣ គឺ Burkina Faso Mali និង Niger ។

របៀបវារៈសំខាន់នៃដំណើរទស្សនកិច្ចលើកនេះ របស់លោកស្រី Angela Merkel គឺ ស្ថាបនាសន្តិភាព ក៏ដូចជាដោះស្រាយបញ្ហាប្រយុទ្ធប្រឆាំងភេរវកម្ម និងទប់ស្កាត់ជនអន្តោប្រវេសន៍មិនស្រប់ច្បាប់។ ដំណើរទស្សនកិច្ចលើកនេះ គ្មានការចូលរួមរបស់ក្រុមធុរកិច្ចឡើយ។

តាមផែនការ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela នឹងមានជំនួបដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងបី៖ Burkina Faso    Mali  និង Niger ព្រមទាំងចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃប្រទេសចំនួន ៥ នៃតំបន់ Sahel នៅ Ougadougou, Burkina Faso៕

ប្រតិកម្មទៅវិញ

ផ្សេងៗ