នាយករដ្ឋមន្ត្រីអាល្លឺម៉ង់អំពាវនាវឱ្យ EU ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការយោធា
(VOVWORLD) - ក្រៅពីកិច្ចស្វ័យការពារនុយក្លេអ៊ែរ EU ចាំបាច់ត្រូវពង្រឹងកងកម្លាំងប្រពៃណី លើកកម្ពស់សមត្ថភាពការពារដែនអាកាស មីស៊ីល សន្តិសុខអ៊ីនធឺណិត លំហអាកាស និងសមត្ថភាពវាយប្រហារកម្រិតខ្ពស់។
នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz (រូបថត៖ AP/Toronto Star) |
នាថ្ងៃទី ២៣ ឧសភា នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធក្នុងសហភាពអឺរ៉ុប (EU)។ ទន្ទឹមនឹងនោះ លោកបានសម្តែងការគាំទ្រចំពោះគំនិតផ្ដូចផ្ដើមរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ស្ដីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីពង្រឹងសមត្ថភាពការពារនៅក្នុងតំបន់។
ក្នុងអត្ថបទកាសែតមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី The Economist នាយករដ្ឋមន្ត្រីលោក Olaf Scholz បានសង្កត់ធ្ងន់ថា ក្រៅពីកិច្ចស្វ័យការពារនុយក្លេអ៊ែរ EU ចាំបាច់ត្រូវពង្រឹងកងកម្លាំងប្រពៃណី លើកកម្ពស់សមត្ថភាពការពារដែនអាកាស មីស៊ីល សន្តិសុខអ៊ីនធឺណិត លំហអាកាស និងសមត្ថភាពវាយប្រហារកម្រិតខ្ពស់។ នាយករដ្ឋមន្ត្រីលោក Olaf Scholz ក៏បានចាត់ទុកថា បណ្តាប្រទេសអឺរ៉ុបនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ត្រូវបង្កើនការរួមចំណែកដល់
សម្ព័ន្ធភាពយោធានេះ។ ថ្នាក់ដឹកនាំអាល្លឺម៉ង់បានឲ្យដឹងថា លោកគាំទ្រអធិបតេយ្យភាពការពារនុយក្លេអ៊ែររបស់បារាំង ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា EU នឹងមិនមានអាវុធនុយក្លេអ៊ែរដាច់ដោយឡែកឡើយ៕