នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull អំពាវនាវចិនបន្ថយសកម្មភាពកសាងកោះ ខុសច្បាប់នៅសមុទ្រខាងកើត
(VOVworld)-ក្នុងការឆ្លើយសម្ភាសន៍ទីភ្នាក់ងារសាព័ត៌មាន ABC នាថ្ងៃទី២២កញ្ញា នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbullបានចាត់ទុកថា គោលនយោបាយកិច្ចការ បរទេសរបស់ប៉េកាំងអំពីបញ្ហាសមុទ្រខាងកើតគ្មានចរិតលក្ខណៈស្ថាបនាឡើយ។
លោកអះអាងថា កំពុងមានភាពតានតឹងមួយចំនួនអំពីបញ្ហាកោះ តំបន់ថ្មប៉ប្រះទឹក
នៅ សមុទ្រខាងកើត ហើយចិនត្រូវមានសកម្មភាពសមស្រប។ លោករូបនេះក៏បានព្រ
មានថា ប្រសិនបើចិនមានបំណងទន្ទ្រានកាន់កាប់សមុទ្រខាងកើតទាំងស្រុង ពិតជា ជួបប្រទះនឹងផលវិបាកជាច្រើន។
តាមលទ្ធផលស្ទង់មតិសាធារណនៅអូស្ត្រាលីថា លោក Turnbull ទទួលបានការ សម្លេងគាំទ្រចំនួន៥៥% និងត្រូវបានវាយតម្លៃជាថ្នាក់ដឹកនាំ ដែលមានប្រជាប្រិយភាព
បំផុតនៅអូស្ត្រាលីក្នុងរយៈពេល៥ឆ្នាំកន្លងទៅផងដែរ៕