នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison ចាប់ផ្តើមដំណើរទស្សនកិច្ចនៅនូវែលហ្សេឡង់
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Scott Morrison បាន ជួបសំណេះសំណាលជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ Jacinda Ardern មុនពេលមេដឹកនាំទាំងពីរបានចូលរួមក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំជាផ្លូវការដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៣១ ខែឧសភា។
នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison និងភរិយាបានជួបសំណេះសំណាលជាមួយនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោក Jacinda Ardern និងភរិយា បន្ទាប់ពីបានមកដល់រដ្ឋ Queenstown (ប្រភព៖ AAP) |
រសៀលនេះ (៣០ ឧសភា) នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បានមកដល់ Queenstown ជាទីក្រុងសម្រាកលំហែកាយដ៏ល្បីលើពិភពលោក ដែលមានទីតាំងស្ថិតនៅលើកោះខាងត្បូងនៃប្រទេសនូវែលហ្សេឡង់ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ (៣០ និង ៣១ ឧសភា) នៅប្រទេសជិតខាងនូវែលហ្សេឡង់ ដើម្បីពិភាក្សាលើបញ្ហាទ្វេភាគីនិងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបញ្ហាតំបន់។ លោកនាយករដ្ឋមន្រ្តី Scott Morrison បានជួបជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ Jacinda Ardern មុនពេលមេដឹកនាំទាំងពីរបានចូលរួមក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំជាផ្លូវការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែឧសភា។
ដំណើរទស្សនកិច្ចនៅនូវែលហ្សេឡង់ របស់មេដឹកនាំអូស្ត្រាលីបានធ្វើឡើងក្នុងបរិបទដែលរដ្ឋាភិបាលទាំងពីរកំពុងគ្រប់គ្រងបានយ៉ាងល្អជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែសេដ្ឋ កិច្ចនៃប្រទេសទាំងពីរកំពុងរងការខូចខាតយ៉ាងខ្លាំងពីជំងឺរាតត្បាត ជាពិសេសវិស័យទេសចរណ៍។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេ ភាគីនៅក្នុងរយៈពេលក្រោយកូវីដ ១៩ នឹងក្លាយជាចំណុចសំខាន់នៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីអូស្រ្តាលីនិងសមភាគីនូវែលហ្សេឡង់។ លើសពីនេះ មេដឹកនាំទាំងពីររូបទំនងជានឹងពិភាក្សាអំពីវិធានការនានាដើម្បីគាំទ្រដល់ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ការផ្តល់វ៉ាក់សាំងនិងជួយស្តារសេដ្ឋកិច្ចដល់ប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។
ក្រៅពីនោះ បញ្ហាសំខាន់មួយទៀតទាក់ទងនឹងទំនាក់ទំនងនៃប្រទេសទាំងពីរជាមួយចិនក៏អាចត្រូវបាននាយករដ្ឋមន្រ្តីទាំងពីររូបលើកឡើងពិភាក្សាផងដែរ៕