នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ មិនទុកឲ្យការខ្វែងគំនិតគ្នាកំណត់រូបរាងនៃទំនាក់ទំនងជាមួយចិន
(VOVWORLD) - នាយប់ថ្ងៃទី ៦ វិច្ឆិកា អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping បានទទួលជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ក្នុងជំនួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅទីក្រុងប៉េកាំង។ រូបថត៖ Reuters |
ថ្លែងបន្ទាប់ពីជំនួបនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឲ្យដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន រួមទាំងការវិវត្តនាពេលថ្មីៗនេះ នៃទំនាក់ទំនងពាណិជ្ជកម្ម និងបញ្ហាសេដ្ឋកិច្ចពិភពលោក ឬជម្លោះរុស្ស៊ី-អ៊ុយក្រែន និងស្ថានភាពនៅមជ្ឈិមបូព៌ា។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Albanese បានវាយតម្លៃថា កិច្ចប្រជុំមានភាពវិជ្ជមានប្រកបដោយស្ថាបនា នៅពេលដែលមេដឹកនាំទាំងពីរបានឈានដល់ការឯកភាពគ្នាលើបញ្ហាមួយចំនួន ដូចជា៖ ការបន្តកិច្ចសន្ទនាថ្នាក់ដឹកនាំប្រចាំឆ្នាំ និងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ នាយករដ្ឋមន្ត្រី Albanese បានបញ្ជាក់ថា វាជារឿងសំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើការមិនអនុញ្ញាតឱ្យការខ្វែងគំនិតគ្នាកំណត់រូបរាងនៃទំនាក់ទំនងរវាងភាគីទាំងពីរ។
បន្ទាប់ពីជំនួបនេះ ភាគីអូស្ត្រាលីបានបង្ហាញសុទិដ្ឋិនិយមបន្ថែមទៀតអំពីលទ្ធភាពដែលប្រទេសចិននឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្រាក្រហមនិងបង្កងរបស់អូស្ត្រាលី ចូលទៅកាន់ទីផ្សារចិននាពេលឆាប់ៗនេះ៕