នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ វិធានការណ៍រដ្ឋចំនួន ២ មិនសមស្របទៀតទេ
|
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ វិធានការណ៍រដ្ឋចំនួន ២ មិនសមស្របទៀតទេ (Image: VNA) |
(VOVworld) – ក្នុងសេចក្តីប្រកាសនាថ្ងៃទី ៨ មិនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក
Benjamin Netanyahu បានឲ្យដឹងថា៖ វិធានការណ៍រដ្ឋចំនួន ២ ជាមួយជនប៉ាឡេស្ទីន ដែលត្រូវបាននាំចេញនាឆ្នាំ ២០០៩ មិនសមស្របជាមួយស្ថានភាពនាបច្ចុប្បន្នទៀត
ទេ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពី កាសែត “Ynet” របស់អ៊ីស្រាអែលបានធ្លាយព័ត៌មានអំពីការសម្បទាដែលលោក Netanyahu បាននាំចេញ ក្នុងអណត្តិកាន់អំណាចរបស់ខ្លួនមុន រួមមានការដែល អ៊ីស្រាអែលអាចដកចេញកង
ទ័ពចេញពីដំបន់ជំលោះ យន្តការចំពោះតំបន់ Jerusalem ឬ ការទទួលស្គាល់សិទ្ធិ
ធ្វើមាតុភូមិនិវត្តន៍របស់ជនប៉ាឡេស្ទីន។ ប៉ុន្តែ ឧទ្ទកាល័យនាយករដ្ឋមន្ត្រីរបស់លោក
Netanyahu បានបដិសេធរាល់ការរាយថយពោលខាងលើ ហើយអះអាងថា៖ នាយករដ្ឋមន្ត្រីនៃប្រទេសនេះមិនពេលណាយល់ព្រមជាមួយការដកកងទ័ពចេញ
ពីខ្សែ ព្រំដែនឆ្នាំ ១៩៦៧ ទេ។ ទីភ្នាក់ងារសារព័ត៌មានអាមេរិក AP បានដកស្រង់
បទថ្លែងមតិ អ្នកចរចារប៉ាឡេស្ទីន លោក Saeb Erekat ស្តីអំពីប្រតិកម្មចំពោះសេចក្តី
ប្រកាស របស់អ៊ីស្រាអែលបានឲ្យដឹងថា៖ លោក Netanyahu បានឆ្លៀតយកជំលោះ
ក្នុងតំបន់ដើម្បីការពារការបំផ្លិចបំផ្លាញការខំប្រឹងប្រែងសន្តិភាពក៏ដូចជាវិធានការ
រដ្ឋចំនួន ២។ កាយវិការនេះបានប្រព្រឹត្តទៅមុនពេលការបោះឆ្នោតនៅអ៊ីស្រាអែល
ដែលនឹងគ្រោងប្រព្រឹត្តទៅ នាថ្ងៃទី ១៧ មិនា ខាងមុខ៕