នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងសន្ទរកថានៅរដ្ឋសភាអាមេរិក
|
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងសន្ទរកថានៅរដ្ឋសភាអាមេរិក (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ៣ មិនា តាមម៉ោងវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោក Benjamin Netanyahu បានថ្លែងសន្ទរកថានៅរដ្ឋសភាអាមេរិក ក្នុងនោះ ប្រមូល
ផ្តុំរិះគន់កម្មវិធីនុយក្លែអ៊ែរបស់អ៊ីរ៉ង់។ ដោយមិនអើពើដល់ការព្រមានរបស់ សតវិមាន
លោកនាយករដ្ឋមន្ត្រី Netanyahu បានរិះគន់អ៊ីរ៉ង់និងអំពាវនាវឲ្យរដ្ឋសភាអាមេរិកមាន
សកម្មភាពទប់ស្កាត់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលរដ្ឋអំណាចរបស់ប្រធានាធិបតី
Barack Obama រួមជាមួយក្រុម P5+1 កំពុងចរចារជាមួយ Tehran។ រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិកលោក Obama បានឡើងសម្លេងប្រឆាំងជំទាស់ការចោទ
ប្រកាន់ដែលថ្នាក់ដឹកនាំអ៊ីស្រាអែលបាននាំចេញក្នុងសន្ទរកថារបស់ខ្លួន។ ថ្លែងមតិនៅសន្និសីទកាសែតវិសាមញ្ញនៅសេតវិមាន លោក Obama បានឲ្យដឹង
ថា៖ ការប្រឆាំងជំទាស់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលចំពោះកិច្ចព្រមព្រៀង
នុយក្លេអ៊ែរមួយពោលខាងលើណាមួយឡើយ។ តាមលោក Obama ថា៖ លោក
Netanyahu ប្រឆាំងកិច្ចព្រមព្រៀងនេះ ប៉ុន្តែ មិនទាន់នាំចេញវិធានការណ៍ជំនួស
សំដៅរាំងស្កាត់ សមត្ថភាពកម្មសិទ្ធិគ្រាប់បែកនុយក្លេអ៊ែរបស់អ៊ីរ៉ង់ទេ៕