នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប

(VOVWORLD) -នាថ្ងៃទី ៤ មិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាន ទៅកាន់អាល្លឺម៉ង់ ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅអឺរ៉ុបក្នុងរយៈពេល ៣ ថ្ងៃ។ 
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប - ảnh 1 នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu 

របៀបវារៈក្នុងដំណើរទស្សនកិច្ចនេះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គ្រោងនឹងផ្ដោតសំខាន់លើភាពខុសគ្នាអំពីយុទ្ធសាស្ត្រចំពោះអ៊ីរ៉ង់ ក្នុងកាលៈទេសៈភាគីទាក់ទិននានាកំពុងស្វែងរកវិធីជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លែអ៊ែរអ៊ីរ៉ង់ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។

តាមផែនការ លោក Benjamin Netanyahu នឹងជួងពិភាក្សាការងារជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅទីក្រុងប៊ែរឡាំងនាយប់ថ្ងៃទី ៤ មិថុនា បន្ទាប់មក ភាគីទាំងពីរនឹងរៀបចំសន្និសីទកាសែតរួម។ នាថ្ងៃទី ៥ មិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងទៅកាន់បារាំង ដើម្បីជួបប្រជុំជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះលោក Emmanuel Macron។ ក្នុងថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបនេះ លោក Benjamin Netanyahu នឹងទៅកាន់អង់គ្លេស ហើយមានជំនួបជាមួយសមភាគីអង់គ្លេស លោកស្រី Theresa May ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ