នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក លោក Netanyahu ត្រូវបានតែងតាំងដើម្បីបង្កើតរដ្ឋាភិបាលថ្មី

(VOVWORLD) - នាថ្ងៃទី ១៧ ខែមេសា ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បានតែងតាំងជាផ្លូវការនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ឲ្យបង្កើតរដ្ឋាភិបាលចម្រុះថ្មី បន្ទាប់ពីការបោះឆ្នោតសភាជាតិ (Knesset) លើកទី ២១ កន្លងទៅ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក លោក Netanyahu ត្រូវបានតែងតាំងដើម្បីបង្កើតរដ្ឋាភិបាលថ្មី - ảnh 1 នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu

ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបានតែងតាំងជាផ្លូវការលោក Benjamin Netanyahu នោះ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បានសង្កត់ធ្ងន់ថា "នៅក្នុងរបបប្រជាធិបតេយ្យ សម្លេងភាគច្រើនកាន់អំណាចក្នុងការចេញសេចក្តីសម្រេច។ ហើយនៅក្នុងការបោះឆ្នោតដូច្នេះ សម្លេងភាគច្រើនបអាចបញ្ចេញសម្លេងរបស់ខ្លួនផងដែរ"។ លោក Reuven Rivlin ក៏បានអំពាវនាវឱ្យមានការបន្ធូរស្រាលស្ថានភាពបំបែកបំបាក់សង្គម បន្ទាប់ពីការរិះគន់គ្នាទៅវិញទៅមករវាងបណ្តាគណបក្សនានាមុនពេលធ្វើការបោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ