នាយករដ្ឋមន្ត្រីអ៊ីស្រាអែលអះអាងជាថ្មីម្តងទៀតអំពីដំណោះស្រាយរដ្ឋពីរ
|
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលអះអាងជាថ្មីម្តងទៀតអំពីដំណោះស្រាយរដ្ឋពីរ |
(VOV)_នាថ្ងៃទី៩ មិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu
បានអះអាងជាថ្មីម្តង់ទៀតអំពីការសន្យារបស់លោក ចំពោះដំណោះស្រាយរដ្ឋពីរ
ព្រមទាំងសង្កត់ធ្ងន់ទៅលើដំណើការចរចារឡើងវិញ ដោយគ្មានលក្ខខ័ណ្ឌសម្រេច
រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ថ្លែងមតិនៅក្នុងសន្និសីទគោលនយោបាយជាតិ
ប្រចាំឆ្នាំ Herzliya Benjamin Netanyahu បានសង្កត់ធ្ងន់ថា៖ លោកបានខំប្រឹងប្រែង
ចរចារជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ក្នុងរយៈពេល៦ឆ្នាំ
កន្លងទៅ ហើយអំពាវនាវអោយលោក Mahmoud Abbas វិលត្រឡប់មកតុចរចារវិញ
ដោយគ្មានលក្ខខ័ណ្ឌសម្រេចណា១។ ថ្នាក់ដឹកនាំអ៊ីស្រាអែលរូបនេះក៏បានទម្លាក់កំ
ហុសអោយភាគីប៉ាឡេស្ទីន អំពីភាពទាល់ច្រក់ នៃការចរចារ ក្នុងរយៈពេល១៤ខែ
កន្លងទៅផងដែរ៕