នាយករដ្ឋមន្ត្រីឥណ្ឌា និងប្រធានាធិបតីអាមេរិក ជួបពិភាក្សាទ្វេភាគីនៅសេតវិមាន

(VOVWORLD) - នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីអាមេរិក លោកJoe Biden កាលពីថ្ងៃទី ២២ ខែមិថុនា បានជួបពិភាក្សាទ្វេភាគីនៅឯសេតវិមាន។ 
នាយករដ្ឋមន្ត្រីឥណ្ឌា និងប្រធានាធិបតីអាមេរិក ជួបពិភាក្សាទ្វេភាគីនៅសេតវិមាន - ảnh 1ប្រធានាធិបតីអាមេរិក Joe Biden និងភរិយា ទទួលជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅឯសេតវិមាន។ រូបថត៖ Reuters

យោងតាមក្រសួងការបរទេសឥណ្ឌា មេដឹកនាំទាំងពីរបានពិនិត្យឡើងវិញនូវទិដ្ឋភាពនៃទំនាក់ទំនងឥណ្ឌា-អាមេរិក ហើយបានពិភាក្សាអំពីវិធានការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនេះ ដើម្បីសន្តិភាពនិងវិបុលភាពនៃប្រទេសទាំងពីរ ក៏ដូចជាផលប្រយោជន៍សកល។ ភាគីទាំងពីរបានប្តេជ្ញាសហប្រតិបត្តិការដើម្បីផលប្រយោជន៍សកល សន្តិភាព ស្ថិរភាព និងវិបុលភាព។ នៅក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រី Narendra Modi បានមានប្រសាសន៍ថា ទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ក្នុងបរិបទនៃការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក។ ឥណ្ឌា និងអាមេរិកកំពុងសហការស៊ីជម្រៅលើគ្រប់វិស័យដូចជា៖ ដែនសមុទ្រ បច្ចេកវិទ្យា លំហ វប្បធម៌ និងបញ្ញាសិប្បនិម្មិត។ ទន្ទឹមនឹងនោះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាក់ថា ភាពជាដៃគូរវាងឥណ្ឌា និងអាមេរិកកំពុងរឹងមាំជាងពេលណាៗទាំងអស់។ លោក Joe Biden ក៏បានបង្ហាញពីបំណងចង់ពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរបន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ