នាយករដ្ឋមន្ត្រីឥណ្ឌាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន
|
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh បានទៅកាន់រដ្ឋធានី ប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន (Image: Vietnamplus) |
(VOVworld) – នាយប់ថ្ងៃទី ២២ តុលា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh បានទៅកាន់រដ្ឋធានី ប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន ក្នុងរយៈ
ពេល ៣ ថ្ងៃ។ តាមគំរោង ថ្នាក់ដឹកនាំឥណ្ឌានឹងជួបសន្ទនាជាមួយប្រធាន រដ្ឋចិន
លោក Xi Jinping និងប្រធានគណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភាចិន លោក Zhang
Dejiang និងជួបចរចារជាមួយសមភាគីចិន លោក Li Keqiang។ ក្រៅពីនោះ លោក
Manmohan Singh នៅមានបទថ្លែងសន្ទរៈកាថានៅសាលាបក្សនៃមជ្ឈឹមបក្សកម្មុយ
និស្តចិន។ គោលដៅនៃដំណើរទស្សនកិច្ចនៅចិនរបស់នាយករដ្ឋមន្ត្រីឥណ្ឌាមាន
អត្ថន័យដ៏សែនសំខាន់ក្នុងការអភិវឌ្ឍន៍ដ៏ជ្រាលជ្រៅទំនាក់ទំនងដៃគូសហប្រតិប
ត្តិការយុទ្ធសាស្ត្រទ្វេភាគី ក្នុងកាលៈទេសៈដែល ស្ថានភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
មានបំរ៉ែបំរួលជាច្រើនដែលទាក់ទិនដល់
គោលនយោបាយ សន្តិសុខរបស់អាមេរិក៕