នាយករដ្ឋមន្ត្រីឥណ្ឌាអំពាវនាវឲ្យ AU ចូលជាសមាជិក G20

(VOVWORLD) - ក្នុងនាមជាប្រធាន G20 ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មានបំណងចង់ជំរុញការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រកបដោយប្រសិទ្ធភាព និងគួរឲ្យទុកចិត្ត។
នាយករដ្ឋមន្ត្រីឥណ្ឌាអំពាវនាវឲ្យ AU ចូលជាសមាជិក G20 - ảnh 1នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi (រូបថត៖ VNA)

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានអំពាវនាវឱ្យសហភាពអាហ្រ្វិក (AU) ចូលរួមជាសមាជិកនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20)។ នាថ្ងៃទី ២៧ ខែសីហា អញ្ជើញថ្លែងនៅទីក្រុង New Delhi លោកនាយករដ្ឋមន្ត្រី Modi បាននិយាយថា G20 បានអញ្ជើញ AU ចូលរួមប្លុកជាមួយនឹងចក្ខុវិស័យរយៈពេលវែង។ AU មានប្រទេសសមាជិកចំនួន ៥៥ ហើយកាលពីឆ្នាំមុន GDP របស់ AU សម្រេចបានប្រហែល ៣ ពាន់ពាន់លានដុល្លារអាមេរិក។

ក្នុងនាមជាប្រធាន G20 ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មានបំណងចង់ជំរុញការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រកបដោយប្រសិទ្ធភាព និងគួរឲ្យទុកចិត្ត។ លោកនាយករដ្ឋមន្ត្រី Modi បានសន្យាថា ឥណ្ឌានឹងក្លាយទៅជា "ដំណោះស្រាយ" ចំពោះបញ្ហានេះ តាមរយៈការបង្កើនសមត្ថភាពផលិតកម្ម ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មី ក្រោយជំងឺរាតត្បាត COVID-19។

G20 មានខឿនសេដ្ឋកិច្ចចំនួន ១៩ រួមជាមួយសហភាពអឺរ៉ុប (EU) ដែលរួមចំណែក ៨៥% នៃ GDPសកល ស្រូបយក ២/៣ នៃចំនួនប្រជាជនពិភពលោក។ បច្ចុប្បន្ន អាហ្រ្វិកខាងត្បូងគឺជាតំណាងអាហ្វ្រិកតែមួយគត់ដែលបានចូលរួម G20 ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ