|
នាយករដ្ឋមន្រ្ទី Nguyen Tan Dung (Internet) |
(VOVWorld)-ព្រឹកថ្ងៃទី២២ខែកុម្ភះនៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល Nguyen
Tan Dung បានជួបធ្វើការជាមួយអង្គប្រធានសមាគមសំព័ន្ធនារីវៀតណាមសំដៅវាយ
តំលៃ ចំពោះលទ្ធផលរួមផ្សំការងារ នឹងឯកភាពខ្លឹមសាររួមផ្សំក្នុងរយះពេលខាងមុខ។
ថ្លែង មតិនៅទីនេះ នាយករដ្ឋមន្រ្ទីNguyen Tan Dung ស្នើសមាគមសំព័ន្ធនារីវៀតណាមបន្តចូលរួមយ៉ាងសកម្មការសុក្រិដ្ឋប្រព័នច្បាប់ដោយផ្សារខ្ជាប់ជាមួយការឃោសនា ការអនុវត្តច្បាប់ទាក់ទិនដល់សមភាពខាងភេទ ការបង្កាប្រឆាំងហឹង្សាក្នុងគ្រួសារ ជំរុញខ្លាំងបណ្តាចលនាប្រឡងប្រណាំង បណ្តាកម្មវិធីឧបត្ថម្ភនារី ពិសេសគឺនារី ជនរួម
ជាតិភាគតិច បំប៉ន់លើកកំពស់សម្ថភាពកម្មាភិបាលសមាគមនារីគ្រប់ថ្នាក់។នាយក
រដ្ឋមន្រ្តីស្នើថា៖ខ្លឹមសាររួមផ្សំការងាររវាងរដ្ឋាភិបាលនឹងសមាគមសំព័ន្ធ នារី វៀតណាម
ក្នុងរយះពេលខាងមុខផ្តោតទៅលើការបង្កើនបរិមាណនឹងគុណភាពឆ្លងការ បណ្តុះ
បណ្តាលចំពោះពលករស្រីដោយផ្សារខ្ជាប់ជាមួយការដោះស្រាយការងារធ្វើ រួមសហការ
គ្នាដោះស្រាយសភាពបាត់តុល្យភាពខាងភេទ ហឹង្សាគ្រួសារ ការជួញដូរ នារីនឹងកុមារ
ការរំលូតកូនចោលក្នុងវ័យមិនពេញអាយុជាដើម។ក្នុងព្រឹកថ្ងៃដ័ដែលនាយក រដ្ឋមន្រ្តី
Nguyen Tan Dung បានជួបធ្វើការជាមួយអង្គប្រធានសហព័ន្ធសហជីពទូទៅ វៀតណាម
អំពីបែបបទរួមផ្សំរវាងរដ្ឋាភិបាលនឹងសហព័ន្ធសហជីពទូទៅវៀតណាម។ ថ្លែងមតិ
នៅទីនេះនាយករដ្ឋមន្រ្តីNguyen Tan Dung ចាត់ទុកថា៖ ខ្លឹមសាររួមផ្សំសំខាន់រវាង រដ្ឋាភិបាលនឹងសហព័ន្ធសហជីពទូទៅវៀតណាមក្នុងឆ្នាំនេះគឺលើកកំពស់គុណភាព នឹងប្រសិទ្ធភាពកសាងច្បាប់ពិសេសគឺបណ្តាយន្តការគោលនយោបាយទាក់ទិន ដោយផ្ទាល់ដល់កម្មករបុគ្គលឹកនឹងពលករដោយផ្សារខ្ជាប់នឹងការជំរុញខ្លាំង ការត្រួត
ពិនិត្យឃ្លាំមើលការពារសិទ្ធនឹងផលប្រយោជន៏ស្របច្បាប់របស់ពលករ ។បន្តជំរុញ ខ្លាំងបណ្តាចលនាប្រឡងប្រណាំង បង្កើនការរួមផ្សំផ្លាស់ប្តូរព័ត៏មាន ទទួលយកនឹង ដោះស្រាយបញ្ហាក្តៅគគុគទាក់ទិនដោយផ្ទាល់ចំពោះពលករ។នាយករដ្ឋមន្រ្តី
សំណូមពរសហព័ន្ធសហជីពទូទៅវៀតណាម ក្រសួងការងារយុទ្ធជនពិការនឹងសង្គម
កិច្ចក្រសួងនគរបាលបង្កើនការរួមផ្សំរកឃើញនឹងប្រយុទ្ធប្រឆាំងយ៉ាងដាច់ខាតចំពោះ កំហុសឆ្គងក្នុងការប្រើប្រាស់ពលករ។នាយករដ្ឋមន្រ្តីNguyen Tan Dungលើកច្បាស់ថា៖ ដោយវិធានការណ៏ជាច្រើនដើម្បីកាត់បន្ថយកូដ្តកម្មចំនួន៥០%ក្នុងឆ្នាំ២០១២នេះ។ ប្រការនេះគឺសំខាន់ណាស់។ត្រូវរួមផ្សំដោយម្ចាស់ការ ធ្វើយ៉ាងម៉េចដើម្បីរកឃើញ ប្រយុទ្ធប្រឆាំងករណីប្រើប្រាស់ពលករខុសឆ្គងយ៉ាងឆាប់ៗមិនទុកឲ្យកើតកូដ្តកម្ម។
ឥឡូវនេះស្រុកមានសហជីពហើយ។មណ្ឌលឧ្សាហកម្មមានតំណាងហើយ ។ធ្វើ
យ៉ាងម៉េចដើម្បីក្តាប់ជាប់វណ្ណះកម្មករ ពលករក្នុងបណ្តាអង្គភាពអាជីវកម្ម ក្តាប់ជាប់វិធានការណ៏តស៊ូជាមួយអ្នកប្រើប្រាស់ពលករ៕