|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយរដ្ឋមន្រ្តីការ
បរទេស Braxil Antonio de Aguiar Patriota
(រូបថតៈ Internet) |
(VOVworld)-នាថ្ងៃទី៦កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan
Dungបានទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសBrazil Antonio de Aguiar Patriota មកសម្តែងការគួរសមក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រដ្ឋ
មន្ត្រី Antonio de Aguiar Patriota បានពាំនាំសារផ្ទាល់របស់ប្រធានាធិបតី Brazil
Dilma Vana Rousseff ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមដែលអះអាង
ថាប្រធានាធិបតី Dilma Vana Rousseff បានយកចិត្តទុកដាក់វៀតណាមជាសមា ជិកដើរតូនាទីសំខាន់ក្នុងអាស៊ាន និងមានគោលបំណង រួមជាមួយវៀតណាម ជម្រុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការតាមក្របខ័ណ្ឌ “ដៃគូរលើគ្រប់
វិស័យ”។ រដ្ឋមន្ត្រី Patriota អះអាងថា នឹងសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធថែម ទៀតជាមួយវៀតណាមនៅបណ្តាវេទិការពហុភាគី និងសម្តែងនូវការយកចិត្ត ទុកដាក់ដល់ស្ថានភាពតំបន់អាស៊ីអគ្លេយ៌ និងសន្តិភាព ស្ថិរភាព សន្តិសុខនៅ
សមុទ្រខាងកើត។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី NguyenTan Dung បានអះអាងថា វៀតណាម
យកចិត្តទុកដាក់ និងមានគោលបំណងអភិវឌ្ឍន៌ទំនាក់ទំនងនិងសហប្រតិបត្តិ
ការជាមួយ Brazil ដើម្បីកិច្ចការអភិវឌ្ឍន៌របស់ប្រទេសនិមួយៗ។ ក៏ក្នុងថ្ងៃដ៏
ដែល រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Pham Binh Minh បានមានជំនួប សន្ទនាជាមួយរដ្ឋមន្រ្តីការបរទេស Brazil Patriota ផងដែរ៕