នាយករដ្ឋមន្រ្តី Pham Minh Chinh៖ ត្រូវផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យបានឆាប់រហ័សបំផុត
(VOVWORLD) - ក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រូវផ្ដោតការយកចិត្តទុកដាក់ពិសេស ដើម្បីផលិត វ៉ាក់សាំងក្នុងប្រទេសឲ្យបានឆាប់រហ័សបំផុត។
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញថ្លែងមតិ (រូបថត៖ TTXVN) |
នាថ្ងៃទី ២៦ ខែកក្កដា សេចក្ដីសន្តិដ្ឋានរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅក្នុងកិច្ចប្រជុំស្ដីពីការសិក្សាស្រាវជ្រាវ ផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ នៅក្នុងប្រទេសតាមប្រព័ន្ធវីដេអូជាមួយក្រុមការងារពិសេសរបស់រដ្ឋាភិបាលនៅទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញនៅតាមខេត្ត ក្រុងជាច្រើន។ ដើម្បី គ្រប់គ្រងស្ថានការណ៍នៃជំងឺរាតត្បាត អនុវត្តន៍ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រក្សាជីរភាពរស់នៅរបស់ប្រជាជនប្រកបដោយស្ថិរភាពនោះ វិធានការចម្បងដ៏សំខាន់មួយ គឺត្រូវមានវ៉ាក់សាំងបង្ការជំងឺយ៉ាងគ្រប់គ្រាន់ និងឆាប់រហ័សបំផុត ដូច្នេះហើយ ដើម្បីមានប្រភពវ៉ាក់សាំងយ៉ាងសម្បូរបែបនោះ គឺត្រូវផលិតឲ្យបានវ៉ាក់សាំងនៅក្នុងប្រទេស។ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រូវផ្ដោតការយកចិត្តទុកដាក់ពិសេស ដើម្បីផលិត វ៉ាក់សាំងក្នុងប្រទេសឲ្យបានឆាប់រហ័សបំផុត។ នីតិវិធីរដ្ឋបាលអាចត្រូវបានកាត់បន្ថយឱ្យខ្លីបំផុត ប៉ុន្តែត្រូវដាក់អាយុជីវិតនិងសុខភាពរបស់ប្រជាជនជាចម្បង ដោយធានារាល់គោលការណ៍ បទប្បញ្ញត្តិ អំពីគតិយុត្តិវិទ្យាសាស្ត្រ និងភាពជាក់ស្តែងផងដែរ៕