នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ 
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ - ảnh 1 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩

នៅឯកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីបានជូនដំណឹងថា ក្នុងរយៈពេល ៩ ថ្ងៃកន្លងមកនេះ ប្រទេស វៀតណាម មិនមានករណីឆ្លងកូវីដ ១៩ថ្មីនៅក្នុងសហគមន៍នោះទេ ហើយសកម្មភាពផលិតកម្មនិងអាជីវកម្មបានដំណើរការធម្មតាឡើងវិញ សូម្បី តែនៅតំបន់ជាចំណុចកណ្តាលនៃការផ្ទុះជំងឺរាតត្បាតដូចទីក្រុង Da Nang ក៏ដោយ។

ក្នុងបរិបទនៃការអនុវត្តគោលដៅពីរដើរទន្ទឹមគ្នា លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួង ស្ថាប័ននានា ត្រូវបន្តការប្រុងប្រយ័ត្ន ជាពិសេសការរកឃើញករណីឱ្យឆ្លងជំងឺបានយ៉ាងឆាប់រហ័ស។  យ៉ាងណាមិញ វិស័យសុខាភិបាលត្រូវប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវរបស់ខ្លួន ចំពោះបក្ស រដ្ឋនិងប្រជា ជន។ សម្រាប់ជនបរទេសដែលត្រូវបានអនុញ្ញាតឱ្យចូលមកវៀតណាម គឺត្រូវមានវិធានការត្រួតពិនិត្យសុខាភិ បាលយ៉ាងតឹងរឹងនិងសមស្រប ដោយឈរលើស្មារតីដើម្បីធានាសុវត្ថិភាពជំងឺរាតត្បាតផង និងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិននិងអ្នកជំនាញផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ