នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប

(VOVWORLD) -  នារសៀលថ្ងៃទី ៥ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប (EC) និងជាតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ លោកស្រី Federica Mogherini ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាម។

នាយករដ្ឋមន្រ្តី លោក  Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប (EC) និងជាតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ លោកស្រី Federica Mogherini  

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនឹងជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការជាមួយ EU នាពេលខាងមុខ ព្រមទាំងស្នើអោយ EU ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA និង EVIPA ទាំងពីរ យ៉ាងឆាប់ៗ  ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់ឱកាសសហប្រតិបត្តិការ ដើម្បីបម្រើផលប្រយោជន៍និងអះអាងនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ សម្រាប់សេរីភាពពាណិជ្ជ កម្មនិងពាណិជ្ជកម្ម។ លោកនាយករដ្ឋមន្រ្តីបានស្នើ អោយ EU បន្តគាំទ្រដល់វៀត ណាមក្នុងការចាត់វិធានជំនះពុះពារ ដើម្បីឈានដល់ការដក “កាតលឿង” សម្រាប់ វៀតណាមក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ (IUU) រួមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមពង្រីកទីផ្សាររបស់ខ្លួននៅទីផ្សារ EU លើវិស័យដែល វៀតណាមមានឧត្តមភាពដូចជាផលិតផលកសិកម្មនិងជលផលជាដើម។

លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា ទំនាក់ទំនង EU - អាស៊ាន ក៏ដូចជាកិច្ចសហប្រតិប ត្តិការវៀតណាម -  EU ក្នុងក្របខ័ណ្ឌពហុភាគីនឹងត្រូវបានបង្កើននៅឆ្នាំ ២០២០ ខណៈពេលដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្រ្តៃ យ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍យ៉ាងពេញទំហឹង នូវ គោលជំហររបស់ EU ក្នុងការគាំទ្រដល់សេរីភាពនាវាចរណ៍ សន្តិសុខនិងសុវត្ថិភាពនៅសមុទ្រខាងកើត និងស្នើអោយ EU រក្សាគោលជំហរ ដោយយកច្បាប់អន្តរជាតិជាចម្បង ជាពិសេស គោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២), ដោះស្រាយជំលោះដោយសន្តិវិធី រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និង អាកាសចរណ៍នៅសមុទ្រខាងកើតជាដើម។

ជាការឆ្លើយតប លោកស្រី Federica Mogherini បានអះអាងថា វៀតណាមតែងតែជាអាទិភាពក្នុងទំនាក់ទំនងការបរទេសជាមួយ EU។ លោកស្រី Federica Mogherini បានសម្តែងការរំពឹងទៅលើកិច្ចព្រមព្រៀង EVFTA និង EVIPA ដែលជាមូលដ្ឋានរឹងមាំសម្រាប់ជំរុញទំនាក់ទំនងទ្វេភាគីនាពេលអនាគត។ លោកស្រីក៏បានបញ្ជាក់ពី គោលជំហររបស់សហភាពអឺរ៉ុប ចំពោះបញ្ហាសមុទ្រខាងកើត ជាពិសេសគឺត្រូវការគោរពច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ រួមទាំងធានានូវសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ