នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ បង្កើនស្មារតីប្រុងប្រយ័ត្ននិងគ្មានការធ្វេសប្រហែសក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយបណ្តាមូលដ្ឋាននិងក្រសួង ស្ថាប័ននានា ស្តីពីការបង្ការនិងទប់ស្កាត់កូវីដ ១៩។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu) |
យោងតាមរបាយការណ៍ របស់គណៈ កម្មការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាយកូវីដ ១៩ នៅក្នុងកិច្ចប្រជុំបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែកក្កដានេះ កន្លែងផ្ទុះជំងឺរាតត្បាតនៃទីក្រុង Da Nang មានអ្នកឆ្លងចំនួន ៣០ នាក់ ក្នុងនោះ អ្នកជំងឺចំនួន ២៧ នាក់នៅទីក្រុង Da Nang, អ្នកជំងឺចំនួន ២ នាក់នៅខេត្ត Quang Nam និងអ្នកជំងឺមួយទៀតនៅខេត្ត Quang Ngai។ អ្នកជំងឺកូវីដ-១៩ ភាគច្រើនមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមមានករណីឆ្លងសរុបចំនួន ៤៤៦ ករណី។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ ១៩ លើកនេះ មានការឆ្លងទូលំទូលាយ ហើយមិនទាន់រកឃើញ F0 នៅឡើយទេ។ លើសពីនេះទៅទៀត មានហានិភ័យឆ្លងជំងឺ រាលដាលតាមតំបន់ជាច្រើន ពោលគឺឥឡូវនេះ បានរកឃើញអ្នកឆ្លងជំងឺតាមទីក្រុងធំៗរបស់វៀតណាមហើយ។ ហេតុដូច្នេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន បង្កើនស្មារតីទទួលខុសត្រូវចំពោះ ប្រជាជននិងកុំធ្វេសប្រហែសឲ្យសោះ៕