នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ផ្ញើលិខិតកោតសរសើរដល់កម្មាភិបាលនៃវិស័យសុខាភិបាល

(VOVWORLD) - នាថ្ងៃទី ៤ សីហា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើលិខិតកោតសរសើរដល់កម្មាភិបាលនិងបុគ្គលិកនៃវិស័យសុខាភិបាល។ 
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ផ្ញើលិខិតកោតសរសើរដល់កម្មាភិបាលនៃវិស័យសុខាភិបាល - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

ក្នុងសារលិខិតនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះក្រសួងសុខាភិបាលនិងកម្លាំងពេទ្យយោធា ដែលតែងតែដឹកនាំយ៉ាងប្រញាប់ប្រញាល់ក៏ដូចជា ផ្តល់រាល់ប្រភពធនធានទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត កូវីដ ១៩ ជាពិសេសគឺក្រុមគ្រូពេទ្យ បុគ្គលិកពេទ្យ និងនិស្សិតពេទ្យនៅ Da Nang, Quang Nam, Thua Thien Hue រួមទាំងមន្ទីរពេទ្យជាច្រើន វិទ្យាស្ថានស្រាវជ្រាវនិងសាកលវិទ្យាល័យនៃវិស័យសុខាភិបាលនៅទូទាំងប្រទេសទៀតផង។ អ្នកទាំងនេះបានខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់  ជាអ្នកស្ម័គ្រចិត្តឈរ ជើងនៅកន្លែងចំណុចកណ្តាលនៃការផ្ទុះរាលដាលជំងឺឆ្លងកូវីដ១៩ ដោយមិនខ្លាចការលំបាកនិងគ្រោះថ្នាក់  ដើម្បីពិនិត្យព្យាបាលនិងសង្គ្រោះអ្នកជំងឺ។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការរីករាលដាលនៃកូវីដ ១៩ នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចព្យាករណ៍បានឡើយ ហេតុដូច្នេះ វិស័យសុខាភិបាលចាំបាច់ត្រូវប្រមូលកម្លាំងទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអំពាវនាវឱ្យវិស័យសុខាភិបាល គ្រូពេទ្យ បុគ្គលិកសុខាភិបាល នៅគ្រប់តំបន់ទូទាំងប្រទេស បន្តចូលរួមចំណែក ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីរួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូល យកជ័យជម្នះលើជំងឺរាតត្បាតដ៏កាច់សាហាវនេះយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ