នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ លោកប្រធានរដ្ឋ Le Duc Anh ជាគំរូភ្លឺចិញ្ចាចដែលមានភាពស្មោះត្រង់ចំពោះបក្សនិងភក្តីភាពចំពោះប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី ១ ធ្នូ នៅខេត្ត Thua Thien Hue នាយករដ្ឋមន្រ្តីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១០០ នៃថ្ងៃកំណើតរបស់លោកប្រធានរដ្ឋ Le Duc Anh (១ ធ្នូ ១៩២០ - ១ ធ្នូ ២០២០)។ 
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ លោកប្រធានរដ្ឋ Le Duc Anh ជាគំរូភ្លឺចិញ្ចាចដែលមានភាពស្មោះត្រង់ចំពោះបក្សនិងភក្តីភាពចំពោះប្រជាជន - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ លោកប្រធានរដ្ឋ Le Duc Anh គឺជាគំរូភ្លឺចិញ្ចាចនៃភាពអង់អាចក្លាហាន ស្មោះត្រង់ចំពោះបក្សនិងមានភក្តីភាព ចំពោះប្រជា ជន។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជីវិតនិងបុព្វហេតុរបស់អតីតប្រធានរដ្ឋ  នាយឧត្តមសេនីយ៍ Le Duc Anh បានបន្សល់ទុក នូវកេរដំណែលដែលមិនអាចកាត់ថ្លៃបានចំពោះបុព្វហេតុបដិវត្តរបស់បក្សនិងប្រជាជន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ការសិក្សារៀនសូត្រនិងធ្វើតាមគំរូរបស់លោក Le Duc Anh និងបុព្វបុរស យើងឍទាំងអស់គ្នានឹងប្តេជ្ញាជារៀងរហូត ដើម្បីដើរតាមមាគ៌ាដែលបក្សកុម្មុយ និស្តវៀតណាម លោកប្រធានហូជីមិញនិងប្រជាជនវៀតណាមបានជ្រើសរើស ដើម្បីបន្តបុព្វបទបដិវត្តដ៏រុងរឿងរបស់បុព្វបុរសនិងជីដូនជីតាបន្សល់ទុកមក ជាពិសេស ការពាររឹងមាំមាតុប្រទេសជាទីស្រ ឡាញ់របស់យើង ហើយកិត្យានុភាពរបស់វៀតណាមត្រូវបានបង្កើនជាលំដាប់ដើម្បីឈានទៅរកសង្គមនិយម"

មុននោះនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងគណៈប្រតិភូបានអញ្ជើញចូលអុជធូបនិងដាក់គម្រោងផ្កានៅផ្ទះវប្បធម៌រំលឹកឧត្តមសេនីយ៍ Le Duc Anh នៅស្រុក Phu Loc ខេត្ត Thua Thien Hue ដែលជាស្រុកកំណើតរបស់លោកប្រធានរដ្ឋ Le Duc Anh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ