នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេល ៥០ ឆ្នាំនៃការថែរក្សានិងការពារសាកសពរបស់លោកប្រធានហូជីមិញ

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៩ ខែសីហានៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ដែលលោកប្រធានហូជីមិញត្រូវឃ្លាតឆ្ងាយ  បញ្ជាការដ្ឋានការពារប្រាង្គតម្កល់សពលោកហូជីមិញ បានបើកសន្និសីទបូកសរុបរយៈពេល ៥០ ឆ្នាំនៃការរក្សាយូរអង្វែងនិងការពារសុវត្ថភាពដាច់ខាត សាកសពរបស់លោកប្រធានហូជីមិញ (១៩៦៩-២០១៩)។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងសន្និសីទនេះ។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេល ៥០ ឆ្នាំនៃការថែរក្សានិងការពារសាកសពរបស់លោកប្រធានហូជីមិញ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុងពិធី

បន្ទាប់ពីមរណភាពរបស់លោកប្រធានហូជីមិញ យោងតាមសេចក្តីប្រាថ្នារបស់បក្សប្រជាជននិងកងទ័ពទាំងមូល ការិយាល័យនយោបាយនិងគណៈកម្មាធិការមជ្ឈិមបក្សបានសម្រេចថា៖ ជាមួយនឹងសេចក្តីស្រឡាញ់ដោយគ្មានទីបញ្ចប់និងដឹងគុណ លោកប្រធានហូជីមិញជារៀងរហូត ហេតុដូច្នេះ ត្រូវអនុវត្តន៍យ៉ាងល្អ នូវភារកិច្ចរក្សាសាកសពរបស់លោកអោយបានគង់វង្សយូរអង្វែង និងសាងសង់ប្រាង្គតម្កល់សព សម្រាប់លោក។

យោងតាមផែនការនិងកិច្ចការត្រៀមរៀបចំពីមុននោះ  ខណៈពេលដែលលោកប្រធាន ហូជីមិញលាចាកលោក លាប្រជាជនវៀតណាមនោះ សាកសពរបស់លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា ១០៨។ ក្រុមគ្រូពេទ្យពិសេសនិងអ្នកជំនាញសូវៀតបានអនុ វត្តន៍បច្ចេកទេសយ៉ាងមត់ចត់ ត្រឹមត្រូវដើម្បីរក្សាសម្បុររបស់លោកដូចកាលលោកនៅ រស់។

ដោយមានការជួយឧបត្ថម្ភពីអ្នកជំនាញសូវៀត ដល់ខែមិថុនាឆ្នាំ ២០០៣ សហភាពសូវៀតបានចុះហត្ថលេខាជាផ្លូវការ លើកិច្ចសន្យា ដោយយល់ព្រមសម្របសម្រួលការរៀបចំដំណោះស្រាយពិសេសមួយនៅវៀតណាមនិងបំពេញតាមតម្រូវការក្នុងការផលិតថ្នាំដ៏អស្ចារ្យមួយសម្រាប់ថែរក្សាសាកសពរបស់លោកប្រធានហូជីមិញ។ បន្ទាប់មក អ្នកជំនាញវៀតណាមក៏បានម្ចាស់ការជាបណ្តើរ ៗ នូវការផ្សំថ្នំា រហូតមកដល់ពេលនេះ វៀត ណាមបានផ្សំថ្នាំប្រកបដោយជោគជ័យ ចំនួន១៥ ដង ដើម្បីប្រើប្រាស់ដោយផ្ទាល់សម្រាប់ការរក្សាសាកសពរបស់លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ