នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន

(VOVWORLD) -  តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានអញើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩។ នៅព្រឹកថ្ងៃទី ៤ ខែតុលា បន្ទាប់ពីពិធីទទួលបដិសញ្ឋារកិច្ចដ៏ឧឡារិកនៅវិមានប្រធានរដ្ឋមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុនសែន។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc  អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សា

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាគឺជាទំនាក់ទំនងជិតស្និទ្ធដែលមិនអាចបំបែកបានឡើយ។ នាយករដ្ឋមន្រ្តីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ពិសេស នៃដំណើរទស្សនកិច្ចនេះ ដោយប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ០២ ដែលទទួលស្គាល់សមិទ្ធិផលនៃការបោះបង្គោលព្រំដែនលើគោកចំនួន ៨៤%  ព្រមទាំងបានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់មួយ ដែលជាមូលដ្ឋានសម្រាប់ភាគីទាំងពីរឈានដល់បញ្ចប់ការងារខ័ណ្ឌសីមាបោះបង្គោល រួមចំណែកដល់ការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តីទាំងពីរបានកត់សម្គាល់ពីការវិវឌ្ឍន៍វិជ្ជមាននិងពិតនៃទំនាក់ទំនងវៀតណាម - កម្ពុជាក្នុងរយៈពេលកន្លងមកជាពិសេសកំណើនក្នុងវិស័យពាណិជ្ជ កម្មនិងទេសចរណ៍ក៏ដូចជាពិភាក្សានិងឈានដល់ការឯកភាពគ្នាខ្ពស់លើទិសដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឥតឈប់ឈរក្រោមបាវចនាថា “អ្នកជិតខាងល្អមិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិរន្តរភាពយូរអង្វែង” ក្នុងស្មារតីជឿជាក់សមភាព ការគោរពគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិ បត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរបានឯកភាពថា ជាប្រទេសភូមិផងដរបងជាមួយគ្នា វៀតណាមនិងកម្ពុជាមានសក្តានុពលនិងគុណសម្បត្តិយ៉ាងច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ ឈរលើស្មារតីនេះ ភាគីទាំងពីរបានឯកភាពជំរុញការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសការតភ្ជាប់ផ្លូវថ្នល់ ទន្លេ អគ្គិសនី ទេសចរណ៍ ហិរញ្ញវត្ថុ ធនាគារ ជាដើម។ ដោយស្វាគមន៍ចំពោះទំហំពាណិជ្ជកម្មទ្វេភាគីដែលអាចនឹងកើនឡើងលើសពី ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៩នោះ  លោកនាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពដឹកនាំក្រសួងនៃភាគីទាំងពីរ អោយអនុវត្តនូវវិធានការម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីនាំពាណិជ្ជកម្មទ្វេភាគីឆ្ពោះទៅរកគោលដៅខ្ពស់ជាងសម្រាប់ន្មានឆ្នាំខាងមុខនេះ។

នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នា សហការដើម្បីស្វែងរកវិធានការសមហេតុ ផលបំផុត ស្របតាមសភាពការណ៍និងស្ថានភាពនៃភាគីទាំងពីរដើម្បីជួយដល់សហ គមន៍ជនវៀតណាមនៅកម្ពុជា អោយបានរស់នៅប្រកបដោយស្ថេរភាព និងធានាបាននូវស្ថានភាពស្របច្បាប់  រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រ ទេសកម្ពុជា។

ស្តីពីបញ្ហាក្នុងតំបន់និងអន្តរជាតិ មេដឹកនាំទាំងពីរបានឯកភាពលើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាពក្នុងតំបន់ ដោយបញ្ជាក់ពីការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីបន្តកសាងនិងអភិវឌ្ឍន៍សហគមន៍អាស៊ានដោយប្រកាន់ខ្ជាប់នូវគោលការណ៍របស់អាស៊ាន គឺពង្រឹងសាមគ្គីភាព ខ្លួនទីពឹងខ្លួន និងលើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ាន។ ម្យ៉ាងវិញទៀត ជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមនិងមហាអនុតំបន់មេគង្គបើកទូលាយ ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ គ្រប់គ្រងនិងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ នាពេលខាងមុខ ប្រទេសទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធនៅឆ្នាំ ២០២០ នៅពេលដែលប្រទេសវៀតណាមត្រូវបានធ្វើជាប្រធានអាស៊ាននិងប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ASEM ។

បន្ទាប់ពីកិច្ចពិភាក្សាមក នាយករដ្ឋមន្រ្តីទាំងពីររូបបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ០៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ