នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយលោក Abe Shuichi អភិបាលខេត្ត Nagano (ជប៉ុន)
(VOVWORLD) - នៅជំនួបពិភាក្សាជាមួយលោក Abe Shuichi អភិបាលខេត្ត Nagano (ជប៉ុន) ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៤ ខែសីហានៅទីក្រុងហាណូយនោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀត ណាមនិងជប៉ុន បានអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើន មិនត្រឹមតែនៅថ្នាក់មជ្ឈឹមប៉ុណ្ណោះទេ ថែមទាំងនៅកម្រិតមូលដ្ឋានទៀតផង។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយលោក AbeShuichi អភិបាលខេត្ត Nagano (ជប៉ុន) លោក Abe Shuichi |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើថា នាពេលខាងមុខនេះ រដ្ឋាភិបាលខេត្ត Nagano និងលោកអភិបាល Abe Shuichi ផ្ទាល់ នឹងបន្តយកចិត្តទុកដាក់ក៏ដូចជាជំរុញអោយសហគ្រាសនានារបស់ខេត្ត ធ្វើការវិនិយោគកាន់តែច្រើននៅវៀតណាមលើវិស័យជាឧត្តមភាពដូចជាកសិកម្ម ឧស្សាហកម្ម គ្រឿងម៉ាស៊ីនអេឡិចត្រូនិក ព័ត៌ មាននិងឧបករណ៍សម្រាប់ផលិតកម្ម ព្រមទាំងបង្កើននិងលើកកម្ពស់ការទទួលសិក្ខាកាម វៀតណាម។
លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ខេត្ត Nagaco មានប្រៀបខ្លាំងក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ដូច្នេះវៀតណាមសង្ឃឹមថានឹងបានសហការយ៉ាងជិតស្និទ្ធិជាមួយខេត្តក្នុងវិស័យនេះតែម្តង។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា យោងតាមកិច្ចព្រមព្រៀងក្នុងកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី Abe Shinzo នោះ រដ្ឋាភិ បាលវៀតណាមបង្កលក្ខណៈងាយស្រួលដល់ផលិតផលកសិកម្មរបស់ជប៉ុន (ដូច ជាផ្លែប៉ោម ផ្លែ pear) រួមទាំងខេត្ត Nagano ដើម្បីងាយស្រួលចូលមកកាន់ទីផ្សារ វៀតណាមផងដែរ។
យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មរបស់ Nagano ក្នុងការវិនិយោគនិងធ្វើអាជីវកម្មនៅ វៀតណាមប្រកបដោយជោគជ័យ៕