នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ត្រូវបានប្រារព្ធធ្វើឡើងនៅវិមានប្រធានាធិបតីមីយ៉ាន់ម៉ាដោយពិធីការខ្ពង់ខ្ពស់បំផុតសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាល។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា (រូបថតៈ TTXVN) |
នៅក្នុងជំនួបជាមួយប្រធានាធិបតី U Win Myint, លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណង ចង់បង្កើនថែមទៀតនូវទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា។
ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នា បន្តលើកកម្ពស់វិស័យសហប្រតិបត្តិការដែលមានឥទ្ធិពលវិជ្ជមានទៅលើការរឹតបន្តឹងចំណងមិត្តភាពនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដូចជាវប្បធម៌ កីឡា ទេសចរណ៍ កម្លាំងពលកម្មនិងការអប់រំ-ណ្តុះបណ្តាល ជាដើម។
ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព គាំទ្រទៅវិញទោមកនៅបណ្តាវេទិកាអន្តរជាតិនិងក្នុងតំបន់។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានឯកភាពចាត់ទុកថា វៀតណាមនិងមីយ៉ាន់ម៉ារួមជាមួយបណ្តាប្រទេសអាស៊ានត្រូវបន្តគាំទ្រនូវគោលជំហររួមរបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត រួមចំណែករក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ៕