នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគនៃប្រទេសឡាវលោក Sonsay Siphandone។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ លោក Sonsay Siphandone |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំ វៀតណាមតែង តែផ្តល់អាទិភាព សម្រាប់ទុន ODA ជួយឧបត្ថម្ភឡាវ ដែលក្នុងនោះ មានគម្រោងចំនួន ៥ ត្រូវបានសម្ពោធបើកអោយដំណើរការ និងគម្រោងមួយចំនួនទៀតកំពុងឆ្លងកាត់ការលំបាកនិងកំពុងជំរុញល្បឿនបង្ហើយ។ យ៉ាងណាមិញ ក្រសួងសាខានិងមូលដ្ឋាន ជាពិសេសតំបន់ដែលជាប់ព្រំដែនជាមួយឡាវ សុទ្ធតែបានបង្កើនកិច្ចសហប្រតិបត្តិការ។ ទន្ទឹមជាមួយគ្នានេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមនឹងព្យាយាមជួយឧបត្ថម្ភអោយបានប្រសើរជាង ក៏ដូចជាលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលដល់និស្សិតឡាវ ព្រមទាំង ត្រៀមជាស្រេច បញ្ជូនអ្នកជំនាញពូកែ មកជួយឡាវលើគ្រប់វិស័យ ជាពិសេស គឺផ្តល់ប្រឹក្សាអំពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។
ចំណែក ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ លោក Sonsay Siphandone បានអះអាងថា នឹងបន្តដឹកនាំក្រសួងនិងសាខាពាក់ព័ន្ធនៅក្នុងប្រទេសឡាវ ដើម្បីបំពេញឯកសារនិងនីតិវិធីនានាសម្រាប់ពន្លឿនគម្រោងកិច្ច សហប្រតិបត្តិការនៃប្រទេសទាំងពីរផងដែរ៕