នាយករដ្ឋមន្រ្តី លោក​ Pham Minh Chinh ជួបពិភាក្សាជាមួយបណ្តា​មេ​ដឹកនាំអាស៊ាន

(VOVWORLD) - នាថ្ងៃទី ១៧ ខែធ្នូ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុននៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានជួបជាមួយនាយករដ្ឋមន្រ្តីថៃលោក Srettha Thavisin ។
នាយករដ្ឋមន្រ្តី លោក​ Pham Minh Chinh ជួបពិភាក្សាជាមួយបណ្តា​មេ​ដឹកនាំអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin។ រូបថត៖ VGP/Nhat Bac

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រពង្រឹងវៀតណាម - ថៃ ដំណាក់កាល ២០២២-២០២៧ ដោយនាំទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានគោលដៅ ២៥ ពាន់លានដុល្លារអាមេរិក មេដឹកនាំទាំងពីររូបបានឯកភាព បង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់ទីផ្សារទំនិញ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្តានុពលនិងប្រៀបខ្លាំង ក្នុងនោះមានកិច្ចសហប្រតិបតិ្តការនាំចេញអង្ករ។ យកចិត្តទុកដាក់អនុវត្តគំនិតផ្ដួចផ្ដើម “ការតភ្ជាប់ ៣ ចំណុច” ដោយឈរលើមូលដ្ឋានធានាផលប្រយោជន៍និងផលប្រយោជន៍ទៅវិញទៅមក ផ្តោតទៅលើវិស័យនានាដូចជាការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតងនិងសេដ្ឋកិច្ចសង្វាក់គ្នា ខិតខំនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មី។ ភាគីទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ ផ្លាស់ប្តូរព័ត៌មានក្នុងការតស៊ូជាមួយឧក្រិដ្ឋកម្មឆ្លងដែន។

នាយករដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពគ្នាលើការពង្រឹងសាមគ្គីភាព និងឯកភាពក្នុងអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ គាំទ្រគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

នាយករដ្ឋមន្រ្តី លោក​ Pham Minh Chinh ជួបពិភាក្សាជាមួយបណ្តា​មេ​ដឹកនាំអាស៊ាន - ảnh 2នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ VOV

មុននោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក័បានអញ្ជើញជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Sipandone និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ។ នៅទីនេះ ថ្នាក់ដឹកនាំទាំង៣រូបបានវាយតម្លៃខ្ពស់ចំពោះទម្រង់នៃការពិគ្រោះយោបល់ប្រកបដោយភាពបត់បែនរវាងនាយករដ្ឋមន្ត្រីទាំង៣ ក្នុងឱកាសចូលរួមសកម្មភាពពហុភាគី រួមចំណែកយ៉ាងសំខាន់ក្នុងការពិនិត្យ និងស្វែងរកទិសដៅដោះស្រាយការលំបាក និងបញ្ហាក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវបានគាំទ្រគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ស្តីពីការអនុវត្តយន្តការនៃកិច្ចប្រជុំនាយករដ្ឋមន្រ្តីចំនួន ៣ ដើម្បីសម្រេចបាននូវលទ្ធផលដែលទទួលបាននៅក្នុងកិច្ចប្រជុំកំពូលរវាងប្រមុខគណបក្សទាំងបីកម្ពុជា - ឡាវ - វៀតណាម។

នាយករដ្ឋមន្ត្រីទាំងបីរូបបានអះអាងថា បន្តពង្រឹងសាមគ្គីភាពរវាងប្រទេសទាំងបីក្នុងការធានាសន្តិសុខជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ បង្កើនការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបីទាំងហេដ្ឋារចនាសម្ព័ន្ធរឹងនិងហេដ្ឋារចនាសម្ព័ន្ធទន់ រួមគ្នាជួយឧបត្ថម្ភគ្នាទៅវិញទៅមកកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ សមាហរណកម្មអន្តរជាតិស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ