នាយករដ្ឋមន្រ្តី លោក Pham Minh Chinh៖ បន្តការផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយការងារបង្កើតច្បាប់

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានស្នើរថា ដំបូងបង្អស់ ត្រូវផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីតួនាទីនិងសារៈសំខាន់របស់ផ្នែកនិងបរិដ្ឋានច្បាប់ ជាមួយនឹងការអភិវឌ្ឍប្រទេសជាតិ ដើម្បីអនុវត្តន៍ភារកិច្ចយុទ្ធសាស្ត្រសំខាន់ៗ។ 
នាយករដ្ឋមន្រ្តី លោក Pham Minh Chinh៖ បន្តការផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយការងារបង្កើតច្បាប់ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយក្រសួងយុត្តិធម៌នាព្រឹកថ្ងៃទី ២៥ ឧសភា (រូបថត៖ VGP)

នាព្រឹកថ្ងៃទី ២៥ ឧសភា អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយក្រសួងយុត្តិធម៌ ស្តីពីស្ថានភាពអនុវត្តន៍ភារកិច្ចសំខាន់ៗ និងបន្ទាន់មួយចំនួន នាយករដ្ឋមន្ត្រី លោក Pham Pham Chinh បានសង្កត់ធ្ងន់លើភារកិច្ចនាពេលខាងមុខ នោះគឺលើកកម្ពស់ការយល់ដឹង បង្រួបបង្រួមសកម្មភាពដើម្បីពង្រឹងភាពជាអ្នកដឹកនាំ ក៏ដូចជា បង្កើនការវិនិយោគ លើមូលដ្ឋានសម្ភារៈនិងធនធានមនុស្សសម្រាប់សកម្មភាពតុលាការ។ លោកនាយករដ្ឋមន្រ្តីបានស្នើរថា ដំបូងបង្អស់ត្រូវផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីតួនាទីនិងសារៈសំខាន់របស់ផ្នែកនិងបរិដ្ឋានច្បាប់ជាមួយនឹងការអភិវឌ្ឍប្រទេសជាតិ ដើម្បីអនុវត្តន៍ភារកិច្ចយុទ្ធសាស្ត្រសំខាន់ៗ។ ទន្ទឹមនឹងនេះ ត្រូវបន្តផ្លាស់ប្តូរថ្មីនិងគ្រប់ជ្រុងជ្រោយ នូវការងារបង្កើតច្បាប់ ដោយឈរលើមូលដ្ឋាននៃស្ថានភាពជាក់ស្តែង លើកកម្ពស់ទ្រឹស្តីសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធតុលាការជិតនឹងស្ថានភាពជាក់ស្តែងរបស់វៀតណាម ជាពិសេសក្នុងការកសាងបរិដ្ឋានច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ