នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ៖ មិនត្រូវធ្វេសប្រហែសដាច់ខាតនិងត្រូវបង្កើនការយល់ដឹងដើម្បីសុខភាពសាធារណៈ
(VOVWORLD) - ខុទ្ទកាល័យរដ្ឋាភិបាលទើបបានប្រកាសពីសេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅក្នុងកិច្ចប្រជុំប្រចាំរបស់រដ្ឋាភិបាល ស្តីពីការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៦ មេសា។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ TTXVN) |
តាមនោះនាយករដ្ឋមន្រ្តី តម្រូវឲ្យក្រសួង សាខា តំបន់ អង្គភាព និងប្រជាជនម្នាក់ៗ មិនត្រូវធ្វេសប្រហែសដាច់ខាត ហើយត្រូវលើកកំពស់ការយល់ដឹងនិងការទទួលខុសត្រូវចំពោះសុខភាពសាធារណៈ និងបុគ្គល ដោយផ្តោតលើការអនុវត្តយ៉ាងតឹងរឹងនូវវិធានការបង្ការ និង ទប់ស្កាត់ជំងឺរាតត្បាតដែលបានដាក់ចេញ។ ប្រធានបណ្តាក្រសួង ស្ថាប័ន និងតំបន់សម្របសម្រួលដោយម្ចាស់ការ ធ្វើបច្ចុប្បន្នភាពស្ថានភាពទាំងក្នុងនិងក្រៅប្រទេស ជាពិសេស ត្រូវអនុវត្តន៍យ៉ាងម៉ឺងមាត់ដំណោះស្រាយបង្ការប្រឆាំងជំងឺរាតត្បាតក្នុងវិសាលភាពគ្រប់គ្រងសមស្របនឹងស្ថានភាពជំងឺនិងតម្រូវការជាក់ស្តែង៕