នាយករដ្ឋមន្រ្តី លោក Pham Minh Chinh៖ មិនទុកឲ្យមានការខូចខាតដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដោយព្យុះទីហ្វុងណូរូ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញជាមួយខេត្តក្រុងចំនួន ៨ នៅតំបន់ភាគ កណ្ដាល និងតំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen) អំពីការងារទប់ទល់នឹងព្យុះ ទីហ្វុងលេខ ៤។ 

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh៖ មិនទុកឲ្យមានការខូចខាតដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដោយព្យុះទីហ្វុងណូរូ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VGP)
ថ្លែងមតិបញ្ជាដឹកនាំក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យគណៈកម្មាធិការដឹកនាំ ក្រសួង ផ្នែក និងមូលដ្ឋានទាំងអស់ ជា ដាច់ខាតមិនត្រូវមានភាពអត្តនោម័ត ធ្វេសប្រហែស ឬបាត់បង់ការប្រុងប្រយ័ត្ននៅ ចំពោះមុខព្យុះទីហ្វុងណូរូ;  ចាំបាច់ត្រូវផ្ដោតសំខាន់លើការដឹកនាំឲ្យបានឆាប់រហ័ស ប្ដូរផ្ដាច់បំផុត ដោយកំណត់គោលដៅធានាសុវត្ថិភាព និងអាយុជីវិតរបស់ប្រជា ពលរដ្ឋ។ គោលដៅខ្ពស់បំផុតគឺការពារដោយគ្រប់មធ្យោបាយនូវអាយុជីវិត និងទ្រព្យ សម្បត្តិរបស់ប្រជាជន ជាពិសេសដើម្បីការពារអាយុជីវិតមនុស្ស ផ្លាស់ទីប្រជាជន ចេញពីកន្លែងដែលមានគ្រោះថ្នាក់; ក្នុងនោះត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការ ការពារមុខសញ្ញាងាយរងគ្រោះ សិស្សានុសិស្ស ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជនពិការ ភ្ញៀវទេសចរដែលត្រូវស្នាក់នៅដោយសារខ្យល់ព្យុះ ជាដើម។ លោកនាយក រដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖
“ផ្តោតលើការត្រួតពិនិត្យឡើងវិញ ហើយជម្លៀសប្រជាជនទាំងអស់ដែលរស់នៅ ក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសប្រជាជននៅលើនាវា ទូក ទ្រុងបែរ ខ្ទមយាមវារីវប្បកម្ម របស់ គ្រួសារនៅតាមឆ្នេរសមុទ្រ ច្រកទ្វារទន្លេ ផ្ទះទ្រុឌទ្រោមគ្មានសុវត្ថិភាព ទីកន្លែងដែល មានហានិភ័យនៃការបាក់ដី ទឹកជំនន់។ ការជម្លៀសប្រជាជន ជាពិសេសនៅតាម តំបន់ឆ្នេរ ត្រូវតែសម្រេចឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន មុនពេលខ្យល់ព្យុះ បោកបក់មកលើដីគោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ