នាយករដ្ឋមន្រ្តីNguyen Tan Dung ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

(VOVworld)-នៅខាងក្រៅសន្និសីទកំពូលអាស៊ានលើកទី២១និងបណ្តាសន្និសីទ
កំពូលទាក់ទិននានាដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ(កម្ពុជា) នារៀលថ្ងៃទី១៩
វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមNguyen Tan Dungបានមានជំនួបសន្ទនាជាមួយ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Najib Tun Abdul Razak ។នាយករដ្ឋមន្ត្រីទាំងពីររូបបាន
ឯកភាពត្រូវរៀបចំយ៉ាងឆាប់ៗកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការចំរុះស្តីអំពីកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ច​បច្ចេកទេស និង វិទ្យាសាស្រ្តជាដើម។ ភាគីទាំងពីរក៏
បានឯកភាព នឹងសហការយ៉ាងជិតស្និទក្នុងដំណើរការចរចារកិច្ចព្រមព្រៀងដៃគូ
អន្តរប៉ាស៊ីហ្វិក(TPP)ដែលភាគីទាំងពីរកំពុងចូលរួមផងដែរ។

នាយករដ្ឋមន្រ្តីNguyen Tan Dung ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung ជួបសន្ទនាជាមួយ
ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bak
(រូបថតៈ Internet)

        ក្នុងការជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាង្បូង Lee Myung-bak នាយក
រដ្ឋមន្ត្រី Nguyen Tan Dung អះអាងថា​ បក្ស រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់
និងត្រៀមខ្លួនជាស្រេចរួមជាមួយភាគីកូរ៉េខាងត្បូងបង្កើនថែម ទៀតទំនាក់ទំនង
ដៃគូយុទ្ធសាស្រ្តវៀតណាម-កូរ៉ាខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ