នាយករដ្ឋមន្រ្តីNguyen Tan Dung ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលី Stephen Smith ។

VOV-រសៀលថ្ងៃទី២៩សីហានៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម
Nguyen Tan Dung  ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិអូស្ត្រាលី
Stephen Smithដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។លោក Nguyen
Tan Dung  បានវាយតំលៃខ្ពស់ចំពោះលទ្ឋផលដែលទទួលក្នុងការជួបចរចាររវាង
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម​នាយឧត្តមសេនីយ៍ Phung Quang Thanh
ជាមួយរដ្ឋមន្ត្រី​សមភាគីអូស្ត្រាលី Stephen Smithនិងកិច្ចសហប្រតិបត្តិការយ៉ាង
ជិតស្និទរវាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃប្រទេសទាំង២នាពេលកន្លងមក។
នាយករដ្ឋមន្រ្តី Nguyen Tan Dungស្នើរភាគីទាំង២សហប្រតិបត្តិការយ៉ាងជិតស្និទ
ជាងទៀតសំដៅរៀបចំព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើត
ទំនាក់ទំនងការទូតរវាងប្រទេសទាំង២នាឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ