នាយករដ្ឋមន្រ្តីNguyen Tan Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតនិងឆែក

នាយករដ្ឋមន្រ្តីNguyen Tan Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតនិងឆែក - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតស៊ុយអែត (រូបថតៈ chinhphu.vn)

(VOVworld)-នាថ្ងៃទី៣ធ្នូនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក
Nguyen Tan Dung បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែត CamillaMellander
និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក Martin Klepetko មកសម្តែងការគួរសមក្នុង ឱកាសទទួលបេសកម្មការទូតនៅវៀតណាម។  ក្នុងការជួបសន្ទនាជាមួយឯកអគ្គ
រដ្ឋទូតស៊ុយអែត CamillaMellander នាយករដ្ឋមន្រ្តី Nguyen Tan Dung​អះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺរួមជាមួយស៊ុយអែតខំប្រឹង
ប្រែងនាំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៌ ពី១ថ្ងៃទៅ១ថ្ងៃ។ នាយក
រដ្ឋមន្រ្តី Nguyen Tan Dung ក៏មានគោលបំណងចង់ឲ្យឯកអគ្គរដ្ឋទូតស៊ុយអែត
Camilla Mellander ក៏ដូចជារដ្ឋាភិបាលស៊ុយអែត បន្តនូវការគាំទ្រវៀតណាម បើក
ទូលាយកិច្ចសហប្រតិបត្តិការជាមួយសហភាព អឺរ៉ុប ក្នុងនោះមានការចរចារដើម្បី
ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម -EU។​ក្នុងការជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឆែក  Martin Klepetko នាយករដ្ឋមន្រ្តី
Nguyen Tan Dung ស្នើភាគីទាំងពីរបង្កើន​ ថែមទៀតកិច្ចសហប្រតិបត្តិការលើ
វិស័យពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាការ គាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិ
ការពហុភាគីផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ