នាយករដ្ឋមន្រ្តីកាណាដា សន្យាបង្កើនការគ្រប់គ្រងអាវុធបន្ទាប់ពីករណីបាញ់ប្រហារដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៨ នាក់ត្រូវស្លាប់

(VOVWORLD) - នាយករដ្ឋមន្រ្តីកាណាដា លោក Justine Trudeau បានឲ្យដឹងថារដ្ឋាភិបាលរបស់លោកនឹងបង្កើនប្រព័ន្ធច្បាប់ស្តីពីការគ្រប់គ្រងអាវុធ និងគ្រាប់រំសេវ។
នាយករដ្ឋមន្រ្តីកាណាដា សន្យាបង្កើនការគ្រប់គ្រងអាវុធបន្ទាប់ពីករណីបាញ់ប្រហារដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៨ នាក់ត្រូវស្លាប់ - ảnh 1 នាយករដ្ឋមន្រ្តីកាណាដា លោក Justine Trudeau (រូបថត៖ Reuters/VOV)

នាថ្ងៃ ២០ ខែមេសា នាយករដ្ឋមន្រ្តីកាណាដា លោក Justine Trudeau បានឲ្យដឹងថារដ្ឋាភិបាលរបស់លោកនឹងបង្កើនប្រព័ន្ធច្បាប់ស្តីពីការគ្រប់គ្រងអាវុធ និងគ្រាប់រំសេវ។

លោក Justine Trudeau បានឲ្យដឹងថា នាពេលខាងមុខនេះ រដ្ឋសភានឹងណែនាំអំពីសេចក្តីព្រាងច្បាប់ស្តីពីការហាមប្រាមអាវុធវាយប្រហារគ្រប់ប្រភេទ នៅទូទាំងប្រទេសកាណាដា។

យោបល់របស់លោក Justine Trudeau ត្រូវបានលើកឡើង បន្ទាប់ពីករណីបាញ់ប្រហារកាលពីចុងសប្តាហ៍កន្លងមកនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៨ នាក់បានស្លាប់នៅក្នុងតំបន់ Nova Scotia ។ នេះគឺជាការបាញ់ប្រហារដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រកាណាដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ