នាយករដ្ឋមន្រ្តីកាណាដាវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនដើមកំណើតវៀតណាម
(VOVWORLD) - នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានអះអាងថា ឆ្នាំថ្មីជា ឱកាសដើម្បីទទួលស្គាល់នូវការរួមវិភាគទានដ៏ធំធេងនិងឥតឈប់ឈររបស់សហគមន៍ជនកាណដាដើមកំណើតវៀតណាមចំពោះប្រទេសកាណាដាលើគ្រប់វិស័យ។
បណ្ដាតំណាងចូលរួមពិធីអំណរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាមនៅកាណាដា (រូបថត៖ TTXVN) |
នាថ្ងៃទី១៨ខែមករា នៅទីក្រុង Toronto ប្រទេសកាណាដា សមាគមន៍ កាណាដា-វៀតណាម (CVS) បានរៀបចំកម្មវិធីអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីឆ្នាំជូតទោស័ក២០២០សម្រាប់ជនរួមជាតិអាណិកជនវៀតណាម។ ក្នុងលិខិតជូនពរឆ្នាំថ្មីដែលបានផ្ញើរដល់សមាគមន៍កាណាដា-វៀតណាម នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានអះអាងថា ឆ្នាំថ្មីជា ឱកាសដើម្បីទទួលស្គាល់នូវការរួមវិភាគទានដ៏ធំធេងនិងឥតឈប់ឈររបស់សហគមន៍ជនកាណដាដើមកំណើតវៀតណាមចំពោះប្រទេសកាណាដាលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្រ្តី Trudeau បានជូនពរសហគមន៍ជន វៀតណាមនៅកាណាដាក៏ដូចជានៅគ្រប់ទីកន្លែងទូទាំងពិភពលោកជួបតែសេចក្ដីសុខចម្រុងចម្រើនក្នុងឆ្នាំជូតទោស័កខាងមុខ៕