នាយករដ្ឋមន្រ្តីកម្ពុជាផ្ញើរលិខិតអំណរគុណជូនចំពោះនាយករដ្ឋមន្រ្តីវៀតណាម

(VOVWORLD) - ខុទ្ទកាល័យរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជា ប្រធានគណៈបក្សប្រជាជនកម្ពុជា សម្ដេច តេជោ ហ៊ុន សែនបានផ្ញើរលិខិតអំណរគុណជូនចំពោះនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ក្រោយពីផ្ញើរលិខិតអបអរសាទរការដែលកម្ពុជាបាន រៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ប្រកបដោយជោគជ័យកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។
នាយករដ្ឋមន្រ្តីកម្ពុជាផ្ញើរលិខិតអំណរគុណជូនចំពោះនាយករដ្ឋមន្រ្តីវៀតណាម  - ảnh 1សម្ដេច តេជោ ហ៊ុន សែន ចូលរួមយុទ្ធនាការឃោសនារកសម្លេងរបស់គណៈបក្សប្រជាជនកម្ពុជាមុននឹងការបោះឆ្នោត (រូបថត៖ VOV)

ក្នុងលិខិត សម្ដេច តេជោ ហ៊ុន សែនបានអះអាងថា ទំនាក់ទំនងសហ ប្រតិបតិ្តការរវាងកម្ពុជានិងវៀតណាម កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃដោយ ស្មារតី ជា“អ្នកជិតខាងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ចីរភាពនិងយូរអង្វែង”។ ទំនាក់ទំនងនេះនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជន នៃប្រទេសទាំងពីរ ហើយរួមចំណែកជំរុញស្ថិរភាពនិងវិបុលភាពក្នុងផ្ទះរួមអាស៊ាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ