នាយករដ្ឋមន្រ្តីកម្ពុជារិះគន់ការថ្លែងរបស់នាយករដ្ឋមន្រ្តីសឹង្ហបុរីស្ដីពីកម្ពុជានិងវៀតណាម
(VOVWORLD) - រាល់ការរិះគន់យ៉ាងធ្ងន់ធ្ងររបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែនត្រូវបានធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong បានថ្លែងមតិខុសឆ្គងនៅកិច្ចប្រជុំកំពូលសន្តិសុខទ្វីបអាស៊ី (Shangri-La) ហើយបង្ហោះលើទំព័រ Facebook របស់ខ្លួនកាលពីសប្ដាហ៍មុនថា ការ ធ្វើអន្តរាគមន៍ដោយយោធារបស់កងទ័ព វៀតណាមចូលទឹកដីកម្ពុជាកាលពីឆ្នាំ១៩៧៩ គឺជា “ការឈ្លានពាន”។
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន (រូបថត៖ khmertimeskh) |
នាយប់ថ្ងៃទី៦ ខែមិថុនា នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានអញ្ជើញផ្ញើរសារមួយតាមរយៈបណ្ដាញសង្គម Facebook ទៅកាន់នាយករដ្ឋ មន្រ្តីសឹង្ហបុរីលោក Lee Hsien Loong ដោយរិះគន់យ៉ាងធ្ងន់ធ្ងរលើការថ្លែងរបស់ នាយករដ្ឋមន្រ្តីសឹង្ហបុរីរូបនេះស្ដីពីកម្ពុជានិងវៀតណាម ព្រមទាំងចាត់ទុកថា ថ្នាក់ ដឹកនាំសឹង្ហបុរីនាពេលនោះ បានរួមចំណែកគួរអោយកត់សម្គាល់ក្នុងការសម្លាប់រង្គាលប្រជាជនកម្ពុជា និងចង់អោយរបបប្រល័យពូជសាសន៍វិល ត្រឡប់មកកម្ពុជាវិញដែរ។ រាល់ការរិះគន់យ៉ាងធ្ងន់ធ្ងររបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែនត្រូវបានធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong បានថ្លែងមតិខុសឆ្គងនៅកិច្ចប្រជុំកំពូលសន្តិសុខទ្វីបអាស៊ី (Shangri-La) ហើយបង្ហោះលើទំព័រ Facebook របស់ខ្លួនកាលពីសប្ដាហ៍មុនថា ការ ធ្វើអន្តរាគមន៍ដោយយោធារបស់កងទ័ពវៀតណាមចូលទឹកដីកម្ពុជាកាលពីឆ្នាំ១៩៧៩ គឺជា “ការឈ្លានពាន”។
នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន បានសរសេរថា៖ “ការលើកឡើងនេះក៏ជាការប្រមាថដល់ពលីកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ នោះ។ ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះ ក៏បានបង្ហាញ ប្រជាជនសាំងហ្កាពួរនិងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួម ចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ ចុងក្រោយនេះ ខ្ញុំចង់សួរ ឯកឧត្តម នាយករដ្ឋមន្រ្តី លី ស៊ានឡុង ថា តើគាត់ចាត់ទុកការកាត់ទោសមេដឹក នាំខ្មែរក្រហមកន្លងទៅនេះថា ជាការតម្រឹមត្រូវដែរឬអត់?”។
មុននោះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិកម្ពុជា សម្ដេចពិស័យសេនា ទៀ បាញ់ តំណាងរាស្ត្រនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី រួមជាមួយអ្នកប្រាជ្ញនិងអ្នកវិភាគកម្ពុជាជាច្រើន បានថ្កោលទោស ក៏ដូចជារិះគន់ដល់ ការថ្លែងដោយខុសឆ្គងរបស់នាយករដ្ឋមន្រ្តីសឹង្ហបុរីស្ដីពីបញ្ហាកម្ពុជានិងវៀតណាម៕