នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង អំពាវនាវ ឲ្យជប៉ុនធ្វើការសន្ទនាដើម្បីផ្សះផ្សាទំនាក់ទំនង
(VOVWORLD) -លោក Lee Nak Yeon បានលើកច្បាស់ថា ទន្ទឹមនឹងការជំរុញកិច្ចពិភាក្សានោះ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏នឹងពន្លឿនការប្ដឹងតវ៉ាឡើង អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីជំនះពុះពារលើការតបតវិញខាងសេដ្ឋកិច្ចវិសមភាពរបស់ជ៉បុន។
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Lee Nak Yeon (Korea.net) |
នាថ្ងៃទី ២៨ ខែសីហា នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Lee Nak Yeon បានអំពាវនាវឲ្យជប៉ុនធ្វើការសន្ទនា ដើម្បីផ្សះផ្សាទំនាក់ទំនងទ្វេភាគី បន្ទាប់ពីទីក្រុងតូក្យូបានលុបចោលបទបញ្ញត្តិភាពជាដៃគូពាណិជ្ជកម្មអាទិភាពចំពោះកូរ៉េ
ខាងត្បូងជាផ្លូវការ។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីនៃរដ្ឋាភិបាលកូរ៉េខាងត្បូងនោះ លោក Lee Nak Yeon បានលើកច្បាស់ថា ទន្ទឹមនឹងការជំរុញកិច្ចពិភាក្សានោះ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏នឹងពន្លឿនការប្ដឹងតវ៉ាឡើង អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីជំនះពុះពារលើការតបតវិញខាងសេដ្ឋកិច្ចវិសមភាពរបស់ជ៉បុន។ លោក Lee Nak Yeonបានធ្វើអត្ថាធិប្បាយនេះ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តដកកូរ៉េខាងត្បូងចេញពី “ បញ្ជីស” នៃបញ្ដាប្រទេសដែលទទួលបានការអនុគ្រោះស្ដីពីការកាត់បន្ថយកំហិតពាណិជ្ជកម្មជាអប្បបរមា។ បណ្តាប្រទេសស្ថិតក្នុងបញ្ជីនេះមិនចាំបាច់ឆ្លងកាត់បែបបទត្រួតពិនិត្យដ៏តឹងរឹងរបស់ទីក្រុង តូក្យូនៅពេលដែលនាំចូល មុខទំនិញ យុទ្ធសាស្រ្តជាង ១១០០” ដែលក្នុងនោះមានគ្រឿង អេឡិចត្រូនិច ដែលអាចប្រើសម្រាប់គោលបំណងយោធ៕