នាយករដ្ឋមន្រ្តីចិន លោក Li Keqiang៖ ចិនបើកចំហជាមួយ CPTPP

(VOVWORLD) - បន្ទាប់ពីសម័យប្រជុំរដ្ឋសភាចិនបានបិទបញ្ចាប់កាលពីរសៀលថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងប៉េកាំង នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានជួបជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុង និងក្រៅប្រទេស។ បញ្ហាជាច្រើន អំពីសេដ្ឋកិច្ចចិន និងទំនាក់ទំនងរវាងចិន ជាមួយបណ្ដាប្រទេសត្រូវបានផ្ដោតការយកចិត្តទុកដាក់ផងដែរ។
នាយករដ្ឋមន្រ្តីចិន លោក Li Keqiang៖ ចិនបើកចំហជាមួយ CPTPP - ảnh 1 នាយករដ្ឋមន្រ្តីចិន លោក Li Keqiang

ការរក្សាខឿនសេដ្ឋកិច្ច មិនឱ្យឃ្លាតចេញពីគន្លងប្រកបដោយស្ថិរភាព សំដៅ អនុវត្តន៍ឲ្យបានគោលដៅ ១០០ ឆ្នាំ លើកដំបូង ដោយនាំប្រជា ជនចិនទាំងមូល ចេញផុតពីភាពក្រីក្រនិងកសាងសង្គមឱ្យកាន់តែសម្បូរ ធូធារ។ ទន្ទឹមនឹងនេះ ធានាទំនាក់ទំនងរវាងចិន និងអាមេរិក មិនឲ្យ“ បែកបាក់គ្នា” ចំពោះបញ្ហាកើតមានឡើង ហើយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ក្នុងបរិបទដែលស្ថានភាពពិភពលោកមានការ វិឌ្ឍដ៏ស្មុគស្មាញនោះ គឺជាបញ្ហាក្ដៅគគុក ដែលត្រូវបាននាយករដ្ឋមន្រ្តីចិន លោក Li Keqiang លើកឡើងក្នុងសន្និសីទសារព័ត៌មាននេះ។

លោកចាត់ទុកថា ទំនាក់ទំនងរវាងចិន - អាមេរិកមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរនិងពិភព លោក។ លោកបានអំពាវនាវឱ្យភាគីទាំងពីរ“ គោរពផលប្រយោជន៍ជាស្នូល និងក្ដីព្រួយបារម្ភដ៏ធំធេងរបស់គ្នាទៅវិញទៅមក ស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាយកឈ្មះ។

ស្ដីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានានៅតំបន់អាស៊ី លោកបានសង្ត់ធ្ងន់ថា៖“ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីឆ្នាំមុន មេដឹកនាំមកពីប្រទេសចំនួន ១៥ បានសន្យាថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យទាន់ពេលវេលា។ ខ្ញុំសង្ឈឹម និងជឿជាក់ថា កាសន្យានេះនឹងមិនចេះតែនិយាយានោះ។ ចិនជានិច្ចកាលរក្សាស្មារតីសកម្ម និងបើកចំហចំពោះ CPTPP”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ