នាយករដ្ឋមន្រ្តីជប៉ុនShinzo Abeបំពេញទស្សនកិច្ចនៅឡាវ
|
នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe (ខាងឆ្វេងដៃ)និងនាយករដ្ឋមន្រ្តីឡាវ Thongsinh Thammavong |
(VOVworld)-នាថ្ងៃទី១៧ វិច្ឆិកា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ដែលកំពុង
បំពេញទស្សនកិច្ចនៅឡាវ បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Thongsinh
Thammavong។ភាគីទាំង២បានឯកភាពបន្តអនុវត្តកម្មវិធីជួបប្រាស្រ័យរវាងនិសិត្ស
ជប៉ុន-អាស៊ីអាគ្នេយ៍ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយបើកការិយាល័យតំណាង
របស់ស្ថាប័នជំរុញពាណិជ្ជកម្មអន្តរជាតិជប៉ុននៅរដ្ឋធានីVientiane យ៉ាងឆាប់បំផុត។ភាគីទាំង២ក៏យល់ព្រមសហការនិងសហប្រតិបតិ្តការដោយជិតស្និទក្នុងការរៀបចំ
បណ្ដាសកម្មភាព ព្រឹត្តិការណ៍សំដៅលើកទឹកចិត្តទំនាក់ទំនងកិច្ចសហប្រតិបតិ្តការ
រវាងប្រទេសទាំង២ក្នុងឱកាសរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងឡាវនិងជប៉ុននាឆ្នាំ២០១៥។ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានិងឡាវ នាយក
រដ្ឋមន្រ្តី Shinzo Abe បានសំរេចការបំពេញទស្សនកិច្ចនៅប្រទេសសមាជិកទាំង១០
របស់អាស៊ាន ចាប់តាំងពីពេលដែលលោកកាន់តំណែងនាខែធ្នូ ឆ្នាំ២០១២៕