នាយករដ្ឋមន្រ្តីជប៉ុនស្នើឱ្យសម្តេចប៉ាប Francis សហការនៅក្នុងបញ្ហាកូរ៉េខាងជើង
(VOVWORLD) - ភាគីទាំងពីរបានព្រមព្រៀងគ្នាថាការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េពិតជាមានសារៈសំខាន់ណាស់។
នាយករដ្ឋមន្រ្ជប៉ុនតី លោក Abe Shinzo និងសម្តេចប៉ាប Francis (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅក្នុងកិច្ចពិភាក្សាការងារជាមួយ សម្តេចប៉ាប Francis ដែលកំពុងធ្វើទស្សនកិច្ចនៅជប៉ុននោះ នាយករដ្ឋមន្រ្តី លោក Abe Shinzo បានអះអាងថាជប៉ុននិងបុរីវ៉ាទីកង់គឺជាដៃគូជិតស្និទ្ធក្នុងបញ្ហាស្ថាបនាពិភពលោកសន្តិ ភាព ដោយគ្មានអាវុធនុយក្លេអ៊ែរ លុបបំបាត់ភាពអត់ឃ្លាន ការពារសិទ្ធិមនុស្សនិងបរិស្ថាន ព្រមទាំងស្នើឲ្យសម្តេចប៉ាបសហការក្នុងការដោះស្រាយបញ្ហា ពលរដ្ឋជប៉ុន ដែលត្រូវចាប់ពង្រត់។ ក្រៅពីនេះភាគីទាំងពីរបានព្រមព្រៀងគ្នាថាការរំសាយអាវុធ នុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េពិតជាមានសារៈសំខាន់ណាស់។
ចំណែកខ្លួនវិញ សម្តេចប៉ាប Francis បានអបអរសាទរចំពោះកិច្ចពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តី លោក Abe Shinzo ហើយបានសន្យាថានឹងសហការជាមួយជប៉ុនលើបញ្ហាសំខាន់ទាំង ២ នេះផងដែរ៕